2024-10-10
ទូច សូរិយា
2024-10-10
ទូច សូរិយា
ភ្នំពេញ៖ សហព័ន្ធស្វាយចន្ទីកម្ពុជា ចាប់យកទីផ្សារប្រទេសដែលនាំចូលស្វាយចន្ទីច្រើនជាងគេ ដើម្បីអាចនាំចេញទៅកាន់លើពិភពលោក ពិសេសសហរដ្ឋអាម៉េរិក តាមរយៈបេសកកម្មសំខាន់ៗចំនួន ២។ នេះបើតាមការចុះផ្សាយរបស់សហព័ន្ធស្វាយចន្ទីកម្ពុជា នាថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៤។
សហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យដឹងថា បេសកកម្មសំខាន់ៗចំនួន២ មានដូចជា៖ បេសកកម្មទី១. កាលពីថ្ងៃទី១១-១៤ កញ្ញា សហព័ន្ធស្វាយចន្ទី បានអញ្ជើញក្រុមហ៊ុនទិញផលិតផលស្វាយចន្ទីធំៗរបស់អាម៉េរិកចំនួន៣ មកទស្សនកិច្ចផ្ទាល់នៅកម្ពុជាពីសក្តានុពលស្វាយចន្ទី ដែលក្នុងនោះរួមមាន៖ ការដាំដុះ និងការកែច្នៃគ្រាប់ចន្ទីពូជ អឹម ២៣របស់ខ្មែរ។ ក្នុងដំណើរទស្សនកិច្ចនោះ ក្រុមហ៊ុនរបស់អាម៉េរិក ក៏បានចុះធ្វើសវនកម្មរោងចក្រកែច្នៃចន្ទីចំនួន៥ មុននឹងអាចនាំចេញទៅទីផ្សារសហរដ្ឋអាម៉េរិក និងទីផ្សារសក្តានុពលផ្សេងៗទៀតផងដែរ។
សកម្មភាពទាំងនេះ កើតឡើងពីការគាំទ្ររបស់ក្រុមការងារគម្រោង CAMBODIA HARVEST III USAID និងសហព័ន្ធស្វាយចន្ទីកម្ពុជា លើក្រុមហ៊ុនកែច្នៃស្វាយចន្ទីចំនួន៤ របស់កម្ពុជា ឱ្យចូលរួមការតាំងពិព័រណ៍ចំនួន២ នៅសហរដ្ឋអាម៉េរិកកាលពីឆ្នាំ២០២៣កន្លងមក។ ចំពោះ បេសកកម្មទី២. កាលថ្ងៃទី១៨-២០ កញ្ញា សហព័ន្ធស្វាយចន្ទីកម្ពុជា បានឱ្យក្រុមហ៊ុនចំនួនពីរ ដែលជាសមាជិករបស់សហព័ន្ធដោយមានលក្ខណៈសម្បត្តិគ្រប់គ្រាន់ក្នុងការនាំចេញផលិតផលទៅទីផ្សារអាម៉េរិក ឱ្យចូលរួមការតាំងពិព័រណ៍នៅអាម៉េរិកម្តងទៀត។ ការចូលរួមក្នុងពិព័រណ៍នៅអាម៉េរិកម្តងទៀតនេះ គឺដើម្បីផ្គូរផ្គងធុរកិច្ចនៅទីក្រុងឡុងប៊ិច រដ្នកាលីហ្វ័រញ៉ា ក្នុងគោលបំណងបង្កើនការទុកចិត្តទៅលើក្រុមហ៊ុនខ្មែរ ដែលអាចឈានជើងចូលក្នុងទីផ្សារយក្សមួយនេះ។
ក្រោយបញ្ចប់បេសកកម្មចំនួន២ លើកនេះ ក្រុមហ៊ុនកម្ពុជា ដែលមានលក្ខណៈសម្បត្តិរួចរាល់ អាចនាំចេញរួមគ្នាទៅទីផ្សារអាម៉េរិកនាពេលខាងមុខ និងក្រុមហ៊ុនអ្នកទិញផ្សេងៗទៀត កំពុងបន្តពិភាក្សាជាមួយសហគ្រាសកែច្នៃស្វាយចន្ទីរបស់ខ្មែរ ដើម្បីចរចាក្នុងការរកវិធីនាំចេញស្វាយចន្ទី ដែលមានគុណភាពល្អរបស់ខ្មែរទៅទីផ្សារពិភពលោកប្រកបដោយជោគជ័យ និងនិរន្តភាព៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី