SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា នាំចេញផលិតផលដំណាំជាង ១២លានតោន គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤


កម្ពុជា នាំចេញផលិតផលដំណាំជាង ១២លានតោន គិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤
A+ A-

ភ្នំពេញ៖ កម្ពុជា បាននាំចេញនូវផលិតផលដំណាំជាង ១២លានតោន ទៅកាន់ ៩៥ប្រទេស ដែលគិតជាទឹកប្រាក់ប្រមាណ ៥,៣ពាន់លានដុល្លារ ក្នុងឆ្នាំ២០២៤។ ឯកឧត្តម ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានបញ្ជាក់ដូច្នេះ ក្នុងពិធីបើកវេទិកា និងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) នាថ្ងៃទី៧ ខែមេសា ឆ្នាំ២០២៥។

ក្នុងពិព័រណ៍កសិកម្មកម្ពុជា (CAFE25) និងកិច្ចសន្ទនារវាងតួអង្គក្នុងខ្សែច្រវាក់តម្លៃកសិកម្ម នៅសណ្ឋាគារសាងគ្រីឡាភ្នំពេញ ឯកឧត្តម ឌិត ទីណា បានលើកឡើងថា ក្នុងឆ្នាំ២០២៤ វិស័យកសិកម្ម បានចូលរួមចំណែកប្រមាណ ១៦,៧% នៃផលិតផលសរុបក្នុងស្រុក គិតជាតម្លៃបច្ចុប្បន្ន បូករួមជាមួយនឹងតម្លៃបន្ថែមសរុប កើនឡើងដល់ជាង ៧,៨២ពាន់លានដុល្លារ។ ឯកឧត្តមរដ្ឋមន្រ្តី បន្ថែមថា ក្នុងអនុវិស័យដំណាំ បានចូលរួមចំណែក ៦១,៣%, អនុវិស័យផលិតកម្មសត្វ ១៥,៤%, អនុវិស័យជលផល ២០%, និងអនុវិស័យព្រៃឈើ ៣,៣%។

ឯកឧត្តមរដ្ឋមន្រ្តីក្រសួងកសិកម្ម ក៏បានលើកឡើងថា ទោះបីជាវិស័យកសិកម្ម ទទួលបានលទ្ធផលល្អយ៉ាងណា ក៏នៅជួបបញ្ហាប្រឈមមួយចំនួន ដូចជាអស្ថិរភាពនៃប្រព័ន្ធផលិតកម្ម, កង្វះទីផ្សារ, អស្ថិរភាពតម្លៃ និងកង្វះវិនិយោគលើការកែច្នៃជាដើម។ ពាក់ព័ន្ធនឹងបញ្ហានេះ ឯកឧត្តម ឌិត ទីណា បានសង្កត់ធ្ងន់ថា ការសិក្សា អំពីដំណើរវិវត្តនៃវិស័យកសិកម្មកម្ពុជា នាពេលកន្លងមក រួមជាមួយនឹងនិន្នាការបច្ចុប្បន្ន និងសក្តានុពល នាពេលអនាគត គឺជារឿងចាំបាច់ ដែលអង្គវេទិកាត្រូវជជែកពិភាក្សា។ នេះបើតាមទីភ្នាក់ងារសារព័ត៌មានកម្ពុជា (AKP)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី