2024-10-27
ទូច សូរិយា
2024-10-27
ទូច សូរិយា
ភ្នំពេញ៖ យោងតាមការវាយតម្លៃនៃក្របខ័ណ្ឌហិរញ្ញវត្ថុសាធារណៈ រយៈពេលមធ្យមរបស់រាជរដ្ឋាភិបាល បានឱ្យដឹងថា ផលិតផលក្នុងស្រុកសរុប (GDP) សម្រាប់មនុស្សម្នាក់ ត្រូវបានរំពឹងថានឹងកើនដល់ ២ ៩២៤ ដុល្លារនៅក្នុងឆ្នាំ២០២៥ ខណៈដែលសេដ្ឋកិច្ចកម្ពុជានៅឆ្នាំ២០២៥ ត្រូវបានព្យាករថា នឹងស្ថិតក្នុងអត្រាកំណើន ៦,៣% ដែលធ្វើឱ្យ GDP ថ្លៃបច្ចុប្បន្នស្ថិតក្នុងរង្វង់ ២០៩ ១៦៣ពាន់លានរៀល ស្មើនឹង ៥១ ៣៩៨លានដុល្លារ។
បើតាមសេចក្តីព្រាងច្បាប់ស្តីពីហិរញ្ញវត្ថុសម្រាប់ការគ្រប់គ្រងឆ្នាំ២០២៥ បានឱ្យដឹងថា អត្រាកំណើន ៦,៣% នៃសេដ្ឋកិច្ចកម្ពុជានេះ ត្រូវបានគាំទ្រដោយវិស័យសេដ្ឋកិច្ចសំខាន់ៗ រួមមាន៖ វិស័យឧស្សាហកម្ម នឹងមានកំណើន ៨,៦%, វិស័យសេវាកម្ម នឹងមានកំណើន ៥,៦% និងវិស័យកសិកម្ម នឹងកើនឡើង ១,១%។ ចំណែក អតិផរណាវិញ ត្រូវបានព្យាករថា នឹងស្ថិតក្នុងរង្វង់ ២,៥% ដែលក្នុងនោះ វិស័យសង្គមកិច្ច នៅតែត្រូវបានចាត់ទុកជាវិស័យអាទិភាពទី១ផងដែរ។
គួរបញ្ជាក់ថា GDP សម្រាប់មនុស្សម្នាក់ៗ ក្នុងឆ្នាំ២០២២ បានកើនឡើងពី ២ ៣៨៣ដុល្លារ ដល់ប្រមាណ ២ ៥២០ដុល្លារ ក្នុងឆ្នាំ២០២៣ ខណៈអតិផរណាប្រចាំឆ្នាំ ស្ថិតក្នុងរង្វង់២,១%។ សេចក្តីព្រាងច្បាប់នេះបង្ហាញថា នៅឆ្នាំ២០២៣ ចំណូលថវិការដ្ឋទាំងថ្នាក់ជាតិ និងថ្នាក់ក្រោមជាតិ អនុវត្តបានចំនួន ៣៨ ៧០១ ៩៧៦,៥លានរៀល ស្មើនឹង ២១,៨៦% នៃGDP ហើយស្មើនឹង ៩៥,៥% នៃច្បាប់ហិរញ្ញវត្ថុ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី