SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ធនាគារជាតិ ឯកភាពធ្វើតំណាងគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន ដើម្បីបង្កើនការរួមចំណែកក្នុងតំបន់


ធនាគារជាតិ ឯកភាពធ្វើតំណាងគណៈកម្មាធិការជាន់ខ្ពស់អាស៊ាន ដើម្បីបង្កើនការរួមចំណែកក្នុងតំបន់
A+ A-

ភ្នំពេញ៖ ធនាគារជាតិនៃកម្ពុជា ឯកភាពលើការធ្វើជាតំណាងរបស់គណៈកម្មាធិការជាន់ខ្ពស់អាស៊ាន ស្តីពី សមាហរណកម្មហិរញ្ញវត្ថុអាស៊ាន (SLC) នៅក្នុងក្រុមប្រឹក្សាភិបាលវដ្តិករសាស្ត្រអាស៊ាន ដើម្បីបង្កើនការរួមចំណែកក្នុងតំបន់ ក៏ដូចជាទទួលបទពិសោធថែមទៀត។ នេះបើតាមការលើកឡើងរបស់លោកជំទាវបណ្ឌិត ជា សិរី ទេសាភិបាល ធនាគារជាតិនៃកម្ពុជា ក្នុងកិច្ចប្រជុំរួមថ្នាក់រដ្ឋមន្ត្រីហិរញ្ញវត្ថុ និងទេសាភិបាលធនាគារកណ្តាលអាស៊ាន (AFMGM) លើកទី១២។

ក្នុងកិច្ចពិភាក្សា នៅទីក្រុងគូឡាឡំាពួ ប្រទេសម៉ាឡេស៊ី កាលពីថ្ងៃទី៧-១០ ខែមេសា ឆ្នាំ២០២៥ លើវឌ្ឍនភាពនៃសមាហរណកម្មវិស័យហិរញ្ញវត្ថុអាស៊ាន បញ្ហាប្រឈម ព្រមទាំងលើកឡើងពីគោលនយោបាយចាំបាច់នានា សំដៅគាំទ្រដល់គោលដៅនៃសហគមន៍សេដ្ឋកិច្ចអាស៊ាន លោកជំទាវ ជា សិរីបានគូសបញ្ជាក់ពីការប្តេជ្ញាចិត្តរបស់ធនាគារជាតិ ក្នុងការរួមចំណែកពង្រឹងសមាហរណកម្មហិរញ្ញវត្ថុក្នុងតំបន់ ពិសេសក្នុងស្ថានភាពមិនប្រាកដប្រជា នាពេលបច្ចុប្បន្ន។ លោកជំទាវបណ្ឌិត ជា សិរី បានគាំទ្រការជំរុញការតភ្ជាប់ប្រព័ន្ធទូទាត់ទាំងក្នុង និងក្រៅតំបន់ ឱ្យបានទូលំទូលាយ និងបង្កើនការលើកកម្ពស់សមាហរណកម្ម ដែលនឹងជួយពង្រឹងភាពធន់សេដ្ឋកិច្ច នៃបណ្តាប្រទេសសមាជិកអាស៊ាន។

លោកជំទាវទេសាភិបាលធនាគារជាតិ បានគូរបញ្ជាក់បន្ថែមថា ធនាគារជាតិ នឹងបន្តរួមចំណែកគាំទ្រហិរញ្ញប្បទានបៃតង ទប់ទល់ និងការសម្របនឹងការប្រែប្រួលអាកាសធាតុ ដោយកម្ពុជា កំពុងរៀបចំផែនទីមគ្គុទេសវដ្តិករសាស្ត្រ ស្តីពី ហិរញ្ញប្បទានប្រកបដោយចីរភាព ស្របតាមឧត្តមានុវត្តអន្តរជាតិ និងតំបន់។ លោកជំទាវបណ្ឌិត ជា សិរី ក៏បានសាទរចំពោះលទ្ធផល ដែលសម្រេចបាននៅតាមផ្នែកនីមួយៗ នៃសមាហរណកម្មវិស័យហិរញ្ញវត្ថុ គាំទ្រផែនការសម្រាប់ឆ្នាំ២០២៥ និងការរៀបចំផែនការរយៈពេលខ្លី និងមធ្យម ឆ្នាំ២០២៦-២០៣០ ផងដែរ។ នេះបើតាមការចុះផ្សាយរបស់ ធនាគារជាតិនៃកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី