SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រុមហ៊ុនចិន ចង់វិនិយោគនាំចេញនាវាពីសៀងហៃ និងបោះទីតាំងផលិតនាវានៅកម្ពុជា


ក្រុមហ៊ុនចិន ចង់វិនិយោគនាំចេញនាវាពីសៀងហៃ និងបោះទីតាំងផលិតនាវានៅកម្ពុជា
សង្គមជាតិ-សេដ្ឋកិច្ច

2025-03-23

គន ម៉េងហុង

សង្គមជាតិ-សេដ្ឋកិច្ច

2025-03-23

គន ម៉េងហុង

A+ A-

ភ្នំពេញ៖ ក្រុមហ៊ុន Shanghai Hantang Shipping Co., Ltd. មកពីសៀងហៃ ប្រទេសចិន ចង់វិនិយោគរចនានាវាចរណ៍ពហុបំណង នាំចេញនាវាពីសៀងហៃចូលទីផ្សារកម្ពុជា ធ្វើស្ថាបនូបនីយកម្មក្រុមហ៊ុនក្រោមរូបភាពភាគហ៊ុនិក និងការបោះទីតាំងផលិតនាវា នៅកម្ពុជា។

ក្នុងដំណើរទស្សនកិច្ចការងាររបស់ ឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជានិងគណៈប្រតិភូ ទៅកាន់ទីស្នាក់ការរបស់ក្រុមហ៊ុនខាងលើ លោក Jason Fan នាយកប្រតិបត្តិក្រុមហ៊ុន Shanghai Hantang Shipping បានលើកឡើងអំពីសាវតាររបស់ក្រុមហ៊ុន ដែលមានមុខសញ្ញាវិនិយោគលើការផ្គុំដំឡើងនាវា ប្រព័ន្ធដឹកជញ្ជូនអន្តរមធ្យោបាយ មជ្ឈមណ្ឌលភស្តុភារកម្ម និងវិស័យភស្តុភារកម្មផ្សេងៗ ក៏ដូចជាវឌ្ឍនភាពថ្មីៗនៃក្រុមហ៊ុន។

ឯកឧត្តម ស៊ុន ចាន់ថុល បានជំរុញឱ្យលោកនាយកប្រតិបត្តិ និងសហការី ពិនិត្យលទ្ធភាពមកធ្វើទស្សនកិច្ចការងារនៅកម្ពុជា ដើម្បីសិក្សាឈ្វេងយល់ពីបរិយាកាសវិនិយោគ និងធុរកិច្ច សំដៅពង្រឹង និងពង្រីកមុខសញ្ញាវិនិយោគបន្ថែមទៀត តាមរយៈការច្បាមយកឱកាសវិនិយោគលើវិស័យសក្តានុពលនៅកម្ពុជា ដែលស្របតាមឯកទេសរបស់ក្រុមហ៊ុន។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីថ្ងៃទី២០ ខែមីនា ឆ្នាំ២០២៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី