2024-08-06
គន ម៉េងហុង
2024-08-06
គន ម៉េងហុង
ភ្នំពេញ៖ ទីភ្នាក់ងារជាតិមុខរបរនិងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានផ្តល់ឱកាសការងារចំនួន ៥៤ ១២២កន្លែង ក្នុងវិស័យចំនួន៣ រួមមាន៖ វិស័យឧស្សាហកម្ម សេវាកម្ម និងកសិកម្ម។ បើតាមការចុះផ្សាយរបស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នាថ្ងៃទី០៦ ខែសីហា ឆ្នាំ២០២៤ ឱកាសការងារជាង ៥ម៉ឺនកន្លែងនេះ យុវជន សិស្សនិស្សិត អាចដាក់ពាក្យមកកាន់ NEA ចាប់ពីថ្ងៃទី៥ ដល់ទី១១ សីហានេះ។
ក្រសួងការងារ បានឱ្យដឹងថា វិស័យឧស្សាហកម្ម បានផ្តល់ឱកាសការងារចំនួន ៣៩ ៨៤៩កន្លែង, វិស័យសេវាកម្ម ត្រូវការពលកម្មចំនួន ៤ ៤២២កន្លែង និងវិស័យកសិកម្ម ត្រូវការសរុបចំនួន ៩ ៨៥១កន្លែង។ ការផ្តល់ឱកាសការងារជាង ៥ម៉ឺនកន្លែងនេះ បានកំពុងជំរុញការបង្កើតការងារជូនប្រជាពលរដ្ឋ តាមរយៈ NEA ដែលស្របតាមយុទ្ធសាស្ត្របញ្ចកោណ-ដំណាក់កាលទី១ ស្ដីពីការអភិវឌ្ឍទីផ្សារការងារ តាមរយៈ ការបង្កើត, ការរក្សា, និងការបង្កើនការងារដល់កម្មករ-និយោជិត, ទាំងក្នុងប្រព័ន្ធ និងក្រៅប្រព័ន្ធ, សំដៅបង្កើនប្រាក់ចំណូល, ទ្រទ្រង់ជីវភាពសមរម្យ និងកាត់បន្ថយភាពក្រីក្រ។
ចំពោះ យុវជន សិស្ស និស្សិត និងសាធារណជន ដែលមានបំណងដាក់ពាក្យស្វែងរកឱកាសការងារ អាចទំនាក់ទំនងមកកាន់ទីភ្នាក់ងារជាតិមុខរបរ និងការងារនៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខទូរសព្ទ ១២៩៧ ឬ ១២៨៦ ឬ ០៧៧ ២៣ ២៣ ៧៨ ដើម្បីទទួលបានព័ត៌មានលម្អិត៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី