SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ចលនាជនរួមជាតិគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែផុសផុល!


ចលនាជនរួមជាតិគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ» កាន់តែផុសផុល!
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-27

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-27

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួង-ស្ថាប័ន សមាគមន៍ វិស័យឯកជន និងសាធារណជនយ៉ាងច្រើនកុះករ បានសរសេរលិខិត សំណេរ និងថតជាវីដេអូបង្ហោះនៅលើបណ្តាញសង្គមជាហូរហែ បាននិងកំពុងក្លាយជាចលនាគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ» ក្រោយពីការប្រកាសអំពាវនាវរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤នេះ

ការអំពាវនាវរបស់សម្តេចតេជោអំពីការគាំទ្រគម្រោង«ព្រែកជីកហ្វូណនតេជោ» នេះ ធ្វើឡើងនៅក្នុងពិធីអបអរសាទរសន្និបាតលើកទី១ និងកម្មវិធីពិសាអាហារសាមគ្គីមហាគ្រួសារសមាគមឧកញ៉ាកម្ពុជា កាលពីថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២៤។ គម្រោង«ព្រែកជីកហ្វូណនតេជោ» ជាព្រែកជីកប្រវត្តិសាស្ត្ររបស់កម្ពុជា ដែលគ្រោងសាងសង់ឱ្យលេចជារូបរាងនាពេលឆាប់ៗ ខាងមុខនេះ។

សូមជម្រាបផងដែរថា គម្រោង«ព្រែកជីកហ្វូណនតេជោ» មានប្រវែង ១៨០គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯក នៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន៤ រួមមាន៖ ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប។ ផ្លូវទឹកនេះ មានទទឹងមុខកាត់ផ្នែកខាងលើប្រវែង ១០០ម៉ែត្រ, មុខកាត់ផ្នែកខាងក្រោមប្រមាណ ៨០ម៉ែត្រ, ជម្រៅទឹកប្រមាណ ៥,៤ម៉ែត្រ និងមានគន្លងនាវាចរណ៍ចំនួន ២គន្លង អាចចេញ-ចូល និងជៀសគ្នាបានដោយសុវត្ថិភាព។ ការសាងសង់គម្រោងផ្លូវទឹកថ្មី ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារ និងរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី