SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

កម្ពុជា មានបំណងជំរុញការនាំចេញ-នាំចូលផលិតផលទៅវិញទៅមក ជាមួយគុយបា


កម្ពុជា មានបំណងជំរុញការនាំចេញ-នាំចូលផលិតផលទៅវិញទៅមក ជាមួយគុយបា
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-06

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-06

គិត បុប្ផា

A+ A-

ភ្នំពេញ៖ កម្ពុជា មានគោលបំណងជំរុញការនាំចេញ និងនាំចូលផលិតផលទៅវិញទៅមក ជាមួយប្រទេសគុយបា។ នេះជាការលើកឡើងរបស់សម្តេចតេជោ ហ៊ុន សែន ប្រធានព្រឹទ្ធសភាក្នុងជំនួបជាមួយលោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា។

សម្ដេចតេជោប្រធានព្រឹទ្ធសភា បានបញ្ជាក់ពីគម្រោងជួយប្រទេសគុយបា ក្នុងការផលិតស្រូវដើម្បីកាត់បន្ថយការនាំចូលយ៉ាងដូច្នេះថា៖«កម្ពុជាមានបទពិសោធក្នុងវិស័យកសិកម្ម ពិសេសការផលិតស្រូវ ដោយប្រើ រយៈពេលខ្លី ប្រើទឹកតិច ហេតុនេះគុយបា អាចយកបច្ចេកទេសផលិតស្រូវនេះ ទៅអនុវត្តនៅគុយបា ដើម្បីដោះស្រាយបញ្ហាខ្វះខាតស្បៀងដោយសារការទទួលរងនូវការហ៊ុមព័ទ្ធបាន»។

បើតាមការចុះផ្សាយរបស់សម្តេចតេជោ ហ៊ុន សែន នាថ្ងៃទី៥ ខែមិថុនា ឆ្នាំ២០២៤ លោកជំទាវ មីឡេនណា ការីដាដ ហ្សាឌីវ៉ា ពាដ្រា បានលើកឡើងថា បច្ចុប្បន្ន គុយបាមានការហ៊ុមព័ទ្ធទាំងផ្នែកសេដ្ឋកិច្ច និងហិរញ្ញវត្ថុ ដែលធ្វើឱ្យបានមានការលំបាកក្នុងការនាំចូលស្បៀង។ គុយបា បានចាត់ទុកគម្រោងផលិតស្រូវ គឺសារសំខាន់នៃទំនាក់ទំនងរវាងកម្ពុជា-គុយបា ដែលក្នុងនោះគណៈប្រតិភូប្រទេសទាំងពីរបានធ្វើដំណើរទស្សនកិច្ចទៅវិញទៅមក ដើម្បីជំរុញវិស័យផលិតស្រូវក្នុងប្រទេសគុយបា។

ចំណែកក្នុងវិស័យសុខាភិបាលវិញ គុយបាមានបច្ចេកវិទ្យាផ្នែកសុខាភិបាល ដូច្នេះកម្ពុជា-គុយបា គួរមានអនុស្សរណៈយោគយល់គ្នានៅលើវិស័យសុខាភិបាល និងវិស័យផ្សេងទៀតដូចជាវប្បធម៌ផងដែរ។ នេះជាការលើកឡើងបន្ថែម របស់ឯកអគ្គរដ្ឋទូតសាធារណរដ្ឋគុយបាប្រចាំកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី