2024-02-19
គិត បុប្ផា
2024-02-19
គិត បុប្ផា
ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចដាក់ឱ្យអនុវត្តកម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយរបស់កម្ពុជា ស្របតាមនាមវលីនៃតារាងពន្ធគយសុខដុមរបស់អាស៊ានឆ្នាំ២០២២ ក្រោមកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។
បើតាមអនុក្រឹត្យរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី ដែលបានចុះហត្ថលេខាកាលពីថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤ កម្មវិធីកាត់បន្ថយ និង/ឬលុបបំបាត់ពន្ធគយ ដែលមានចែងនៅក្នុងឧបសម្ព័ន្ធនៃអនុក្រឹត្យនេះ ត្រូវអនុវត្តចំពោះតែទំនិញនាំចូលទាំងឡាយណា ដែលមានដើមកំណើតនៅបណ្តាប្រទេសជាសមាជិក នៃកិច្ចព្រមព្រៀងនេះតែប៉ុណ្ណោះ ដោយអនុលោមតាមបទប្បញ្ញត្តិនៃជំពូកទី៣ ស្តីពីវិធានដើមកំណើត នៃកិច្ចព្រមព្រៀងនេះ។
ក្នុងអនុក្រឹត្យ បានសរសេរបញ្ជាក់ថា អ្នកនាំចូលត្រូវគោរពតាមវិធាន និងនីតិវិធីនានា ដែលកំណត់ដោយក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្នុងការអនុវត្តកិច្ចព្រមព្រៀងភាពជាដៃគូសេដ្ឋកិច្ចទូលំទូលាយរវាងរដ្ឋជាសមាជិកសមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ និងជប៉ុន។ ជាមួយគ្នានេះ ខ្លឹមសារក្នុងអនុក្រឹត្យ នឹងត្រូវចាប់ផ្តើមអនុវត្ត ៣០ថ្ងៃ បន្ទាប់ពីថ្ងៃចុះហត្ថលេខានេះតទៅ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី