2025-05-20
គន ម៉េងហុង
2025-05-20
គន ម៉េងហុង
ភ្នំពេញ៖ ក្រុមហ៊ុនអាកាសចរណ៍កាតា នឹងបង្កើតកម្មវិធីប្រម៉ូសិនបញ្ចុះតម្លៃជើងហោះហើរចូលមកកម្ពុជា និងផ្សព្វផ្សាយពីគោលដៅទេសចរណ៍របស់កម្ពុជា អំឡុងពេលរដូវកាលបៃតង (Green Season) នៅលើយន្តហោះតាមរយៈសម្ភារ ដូចជា ទស្សនាវដ្ដី និងបណ្ណផ្នត់ ពិសេសផ្សព្វផ្សាយវីដេអូទេសចរណ៍ក្នុងជើងហោះហើរ។ នេះបើតាមការចុះផ្សាយរបស់ក្រសួងទេសចរណ៍ កាលពីថ្ងៃទី១៩ ខែឧសភា ឆ្នាំ២០២៥។
ជាមួយគ្នានេះ ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ និងលោក Boru Tilahun Ejetta អ្នកគ្រប់គ្រងតំបន់ឥណ្ឌូចិនក្រុមហ៊ុនអាកាសចរណ៍កាតា ក៏បានពិភាក្សាអំពីការតភ្ជាប់ជើងហោះហើរត្រង់រវាងកម្ពុជា-ក្រុមហ៊ុនអាកាសចរណ៍កាតា និងការផលិតវីដេអូផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍របស់កម្ពុជាផងដែរ។
ទន្ទឹមនេះ ក្រុមហ៊ុន នឹងជួយផ្សព្វផ្សាយគោលដៅទេសចរណ៍សំខាន់ៗរបស់កម្ពុជា ពិសេសនៅខេត្តសៀមរាប ដើម្បីជំរុញលំហូរភ្ញៀវរវាងប្រទេសទាំងពីរ និងភ្ញៀវមកពីប្រទេសទីបី ព្រមទាំហសហការផលិតវីឌីអូខ្លីៗ អំពីរដូវកាលបៃតងនៅកម្ពុជា ក៏ដូចជាគោលដៅទេសចរណ៍ Muslim Friendly ផ្សព្វផ្សាយក្នុង Page ឬ Channel របស់ក្រុមហ៊ុន ផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី