SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងពាណិជ្ជកម្ម ស្នើឱ្យក្រុមហ៊ុនកែច្នៃអាហាររបស់ថៃ យកស្វាយចន្ទី និងម្រេចកម្ពុជា បញ្ចូលក្នុងខ្សែច្រវាក់ផលិតកម្ម


ក្រសួងពាណិជ្ជកម្ម ស្នើឱ្យក្រុមហ៊ុនកែច្នៃអាហាររបស់ថៃ យកស្វាយចន្ទី និងម្រេចកម្ពុជា បញ្ចូលក្នុងខ្សែច្រវាក់ផលិតកម្ម
A+ A-

ភ្នំពេញ៖ លោកជំទាវ តោ ពិឡា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ស្នើឱ្យក្រុមហ៊ុន CPF Food and Beverage Co., Ltd. និងក្រុមហ៊ុន CPF (Thailand) Public Company Limitted ដែលជាក្រុមហ៊ុនកែច្នៃផលិតផលអាហារ និងភេសជ្ជៈរបស់ប្រទេសថៃ យកផលិតផលស្វាយចន្ទី និងម្រេចកម្ពុជា បញ្ចូលក្នុងគ្រឿងផ្សំ នៃខ្សែច្រវាក់ផលិតកម្មរបស់ក្រុមហ៊ុនទាំងពីរ។ នេះបើតាមការចុះផ្សាយរបស់ ក្រសួងពាណិជ្ជកម្ម នាថ្ងៃទី២៧ ខែមីនា ឆ្នាំ២០២៥។

ក្នុងដំណើរទស្សនកិច្ចរបស់លោកជំទាវ តោ ពិឡា ជាមួយគណៈប្រតិភូ ទៅសិក្សាអំពីខ្សែច្រវាក់ផលិតកម្ម និងអំពីយុទ្ធសាស្ត្រទីផ្សារ ការរក្សាគុណភាព សុវត្ថិភាពសាច់នៅរោងចក្រ នៃក្រុមហ៊ុន CPF (Thailand) Public Company Limitted កាលពីថ្ងៃទី២៥ ខែមីនា ឆ្នាំ២០២៥ Mr. Amporn Ampornputtisakul ប្រធានជាន់ខ្ពស់អាជីវកម្មសាច់ជ្រូកកាត់ និងកែច្នៃ បានបញ្ជាក់ថា ក្រុមហ៊ុន នឹងទទួលយកនូវស្វាយចន្ទី និងម្រេចរបស់កម្ពុជា ដើម្បីពិនិត្យ និងធ្វើតេស្តសាកល្បងក្នុងខ្សែច្រវាក់ផលិតកម្មនេះ។

លោកជំទាវរដ្ឋលេខាធិការពាណិជ្ជកម្ម និងគណៈប្រតិភូ ក៏បានធ្វើដំណើរទស្សនកិច្ចនៅរោចក្រកែច្នៃផលិតផលអាហារ និងភេសជ្ជៈ របស់ក្រុមហ៊ុន CPF Food and Beverage Co., Ltd. នៅខេត្តឆាក់ឈើងសៅ ដើម្បីជួបជាមួយលោក Narerk Mangkeo នាយកគ្រប់គ្រងទូទៅរបស់ក្រុមហ៊ុន ក្នុងបំណងស្វែងយល់អំពីខ្សែច្រវាក់ផលិតកម្មអាហារចម្អិន និងវេចខ្ចប់សម្រេច សម្រាប់នាំចេញទៅទីផ្សារក្រៅប្រទេស ក៏ដូចជាការផលិតសាច់ក្រក ដែលបានដាក់លក់នៅលើផ្សារទំនើបជាច្រើនក្នុងប្រទេសថៃ រួមមានផ្សារទំនើប Big C Makro 7eleven និងទីផ្សារដៃគូសេវាកម្មចំណីអាហារជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី