2024-12-26
គន ម៉េងហុង
2024-12-26
គន ម៉េងហុង
ភ្នំពេញ៖ ឯកឧត្តម ហាស់ សារ៉េត រដ្ឋលេខាធិការក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ណែនាំឱ្យរដ្ឋបាលជលផល និងភាគីពាក់ព័ន្ធ ពង្រឹងការងារវារីវប្បកម្ម ការងារសហគមន៍នេសាទ ការកែច្នៃ និងអភិរក្សជលផល ធនធានធម្មជាតិ ពង្រឹងការអនុវត្តច្បាប់ និងចុះបង្ក្រាបនិងទប់ស្កាត់បទល្មើសនេសាទជាប្រចាំ ដើម្បីប្រសិទ្ធភាព និងប្រសិទ្ធផលខ្ពស់ នាឆ្នាំ២០២៥។
ក្នុងកិច្ចប្រជុំបូកសរុបផលទ្ធផលការងារវិស័យជលផលឆ្នាំ២០២៤ និងលើកទិសដៅការងារសម្រាប់ឆ្នាំ២០២៥ ឯកឧត្តម ហាស់ សារ៉េត ណែនាំអង្គប្រជុំ ពិភាក្សាកំណត់បញ្ហាប្រឈម ដំណោះស្រាយ និងវិធានការគន្លឹះ ដើម្បីគ្រប់គ្រងអភិរក្ស និងអភិវឌ្ឍន៍ធនធានជលផលប្រកបដោយប្រសិទ្ធភាព។ ឯកឧត្តមរដ្ឋលេខាធិការកសិកម្ម បានឱ្យមន្ត្រីជំនាញផ្សព្វផ្សាយឱ្យបានទូលំទូលាយដល់ពលរដ្ឋក្នុងមូលដ្ឋានអំពីកន្លែងការពារ អភិរក្សជលផល និងបញ្ញតិពាក់ព័ន្ធនៃច្បាប់ជលផល ពង្រឹងការអនុវត្តច្បាប់ជលផលឱ្យបានម៉ឺងម៉ាត់ រួមទាំងប្រើប្រាស់កម្លាំង និងធនធានមនុស្សឱ្យអស់លទ្ធភាពក្នុងការអនុវត្តការងារឱ្យបានជោគជ័យថែមទៀត។
កិច្ចប្រជុំ ដែលធ្វើឡើងនាថ្ងៃទី២៤ ខែធ្នូ ឆ្នាំ២០២៤ នេះ មានការចូលរួមពីឯកឧត្តម លោកជំទាវ រដ្ឋលេខាធិការ អនុរដ្ឋលេខា ថ្នាក់ដឹកនាំក្រសួង ប្រធានរដ្ឋបាលជលផល អនុប្រធានរដ្ឋបាលជលផល ប្រធាន-អនុប្រធាននាយកដ្ឋាន ប្រធាន-អនុប្រធានមន្ទីរ នាយ-នាយរងខណ្ឌជលផល និងមន្ត្រីពាក់ព័ន្ធមួយចំនួនទៀតមកពី ២៥រាជធានីខេត្ត សរុបចំនួន៨៨នាក់៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី