SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ហែម វណ្ណឌី៖ «ការទូតវិទ្យាសាស្ត្រ» ដើរតួយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពវិទ្យាសាស្ត្រជាសាកល និងនវានុវត្តន៍បច្ចេកវិទ្យា


ឯកឧត្តម ហែម វណ្ណឌី៖ «ការទូតវិទ្យាសាស្ត្រ» ដើរតួយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពវិទ្យាសាស្ត្រជាសាកល និងនវានុវត្តន៍បច្ចេកវិទ្យា
A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកឡើងថា ការទូតវិទ្យាសាស្ត្រ ដើរតួនាទីយ៉ាងសំខាន់ក្នុងការជំរុញវឌ្ឍនភាពវិទ្យាសាស្ត្រជាសាកល ដោយសម្រួលដល់ការចែករំលែកចំណេះដឹង ធនធាន និងហេដ្ឋារចនាសម្ព័ន្ធ ដែលជាកាតាលីករក្នុងការដោះស្រាយបញ្ហាសកល និងលើកកម្ពស់នវានុវត្តន៍បច្ចេកវិទ្យា។

ក្នុងពិធីបើកសិក្ខាសាលា ស្តីពី «ការទូតវិទ្យាសាស្ត្រក្នុងបម្រែបម្រួលពិភពលោក» កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៥ ដែលរៀបចំឡើង ដោយវិទ្យាស្ថានជាតិវិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ សហការជាមួយសាកលវិទ្យាល័យខេមតិច និងវេទិកា AI គឺបានពិភាក្សាអំពីវិធី ដែលការទូតវិទ្យាសាស្ត្រអាចជំរុញកិច្ចសហប្រតិបត្តិការអន្តរជាតិ ដោះស្រាយវិបត្តិសកល និងលើកកម្ពស់សមធម៌ក្នុងការទទួលបានបច្ចេកវិទ្យា ពីសំណាក់អ្នកសិក្សាស្រាវជ្រាវ និងអ្នកជំនាញក្នុងឧស្សាហកម្ម។ សិក្ខាសិលានេះផងដែរ ក៏ផ្តោតលើសារសំខាន់ នៃការផ្សារភ្ជាប់ការស្រាវជ្រាវទៅនឹងគោលនយោបាយ និងការពង្រឹងកិច្ចសហការផ្នែកវិទ្យាសាស្ត្រឆ្លងព្រំដែនទៀតផង។

ឯកឧត្តម សុក ស៊ីផាន់ណា ទេសរដ្ឋមន្ត្រីទទួលបន្ទុកបេសកកម្មពិសេស ក៏បានចូលរួមដឹកនាំកិច្ចពិភាក្សាស្តីពីវិទ្យាសាស្ត្រសម្រាប់វិស័យការទូត ដោយផ្តោតលើកិច្ចសហប្រតិបត្តិការអន្តរជាតិ និងបច្ចេកវិទ្យាថ្មីៗ។ សិក្ខាសាលានេះផងដែរ ក៏មានបទអន្តរាគមន៍របស់លោក Sardar Umar Alam តំណាងអង្គការអប់រំ វិទ្យាសាស្ត្រ និងវប្បធម៌ នៃអង្គការសហប្រជាជាតិ (UNESCO) ប្រចាំនៅកម្ពុជា ស្តីពីតួនាទីវិទ្យាសាស្ត្រក្នុងការរៀបចំគោលនយោបាយការបរទេសផងដែរ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី