2025-03-02
ទូច សូរិយា
2025-03-02
ទូច សូរិយា
ភ្នំពេញ៖ គម្រោងជំរុញទីផ្សារសម្រាប់កសិកម្មខ្នាតតូច (AIMS) ជំហានទី២ កំពុងបន្តជំរុញផលិតកម្ម និងផលិតផលប្រណិតរបស់កសិករខ្នាតតូច ដើម្បីឆ្លើយតបនឹងតម្រូវការទីផ្សារ។ នេះជាការលើកឡើងរបស់ឯកឧត្តម ប៉ែន សុវិជាតិ រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក្នុងសិក្ខាសាលាបច្ចេកទេសនៃកិច្ចប្រជុំក្រុមប្រឹក្សាភិបាលនៃក្រុមប្រឹក្សាទឹកអាស៊ីលើកទី២២។
ក្នុងសិក្ខាសាលាដែលមានការចូលរួមពីអ្នកជំនាញជាតិ និងអន្តរជាតិមកពីប្រទេសចំនួន១០ រួមមាន៖ ចិន ថៃ កូរ៉េ អ៊ូសបេគីស្ថាន ប៉ាគីស្ថាន ស្វីស ម៉ុងហ្គោលី ហ្វីលីពីន សិង្ហបុរី និងកម្ពុជា ប្រមាណ ១២០នាក់នេះ ឯកឧត្តម ប៉ែន សុវិជាតិ ក៏បានបញ្ជាក់ពីសមិទ្ធិផលរបស់គម្រោង AIMS ជំហានទី១ ដែលអនុវត្តបានសម្រេចជោគជ័យដោយក្រសួងពាណិជ្ជកម្មផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលាបច្ចេកទេសនេះ គឺជាវេទិកាអន្តរជាតិដែលប្រមូលផ្តុំរដ្ឋាភិបាល អង្គការអន្តរជាតិ និងសហគ្រាសទឹកឯកជន ដើម្បីជំរុញកិច្ចសន្ទនា កិច្ចសហការ និងការច្នៃប្រឌិតក្នុងវិស័យនេះ ក្នុងការពង្រឹងភាពជាដៃគូ និងបង្ហាញពីបច្ចេកវិទ្យាគ្រប់គ្រងទឹកស្អាត៕
នាំមកជូនដោយ