SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ឯកឧត្តម ទៀ សីហា នឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ


ឯកឧត្តម ទៀ សីហា នឹងជួបពិភាក្សាទ្វេភាគីជាមួយរដ្ឋមន្ត្រីការពារជាតិចិន ដើម្បីបន្តពង្រឹងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ
A+ A-

ភ្នំពេញ៖ អំឡុងពេលចូលរួម វេទិកាប៉េកាំងសៀងសាន លើកទី១៣ ដែលនឹងប្រព្រឹត្តទៅចាប់ពីថ្ងៃទី១៥ ដល់ថ្ងៃទី១៧ កញ្ញា ២០២៦ នៅទីក្រុងប៉េកាំង ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងការពារជាតិ នឹងជួបពិភាក្សាទ្វេភាគីជាមួយ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ឯកឧត្តម នាយឧត្តមនាវី តុង ជុន (DONG Jun) ដើម្បីបន្តពង្រឹងមិត្តភាពដែកថែប ភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយ និងកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងសន្តិសុខ រវាងកម្ពុជា និងចិន។

បើតាមសេចក្តីប្រកាសព័ត៌មាន ចុះផ្សាយដោយក្រសួងការពារជាតិ នាថ្ងៃទី១៤ កញ្ញា ឯកឧត្តម ទៀ សីហា ក៏នឹងមានជំនួបពិភាក្សា និងធ្វើការពិភាក្សាការងារទ្វេភាគី ជាមួយ សមភាគីមកពីប្រទេសឡាវ, វៀតណាម និងមកពី សិង្ហបុរី ព្រមទាំងតំណាងនៃប្រទេសនានាដែលចូលរួម និងដៃគូសន្ទនាផងដែរ។

កិច្ចប្រជុំទាំងនេះ ត្រូវបានមើលឃើញថានឹងផ្តល់ឱកាសសម្រាប់ការ ផ្លាស់ប្តូរទស្សនៈលើវិវត្តន៍នៃសន្តិសុខក្នុងតំបន់ និងអន្តរជាតិ ព្រមទាំងការពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការផ្នែក ការពារជាតិ និងសន្តិសុខឱ្យកាន់តែស៊ីជម្រៅ ការបង្កើនការយោគយល់គ្នាទៅវិញទៅមក និងការជំរុញកិច្ចសហប្រតិបត្តិការ ជាក់ស្តែង ដើម្បីសន្តិភាព ស្ថិរភាព និងវិបុលភាពនៅក្នុងតំបន់ និងតំបន់ផ្សេងទៀត។

គួរបញ្ជាក់ថា ការចូលរួមវេទិកាប៉េកាំងសៀងសាន លើកទី១៣ របស់ប្រមុខការទូតកម្ពុជា តបតាមការអញ្ជើញរបស់ រដ្ឋមន្ត្រីក្រសួងការពារជាតិចិន ហើយឯកឧត្តម ទៀ សីហា ឧបនាយករដ្ឋមន្ត្រី នឹងដឹកនាំគណៈប្រតិភូយោធាជាន់ខ្ពស់ អញ្ជើញចូលរួម វេទិកានេះ។ ក្នុងឱកាសនៃការអញ្ជើញចូលរួមវេទិកានេះ ឯកឧត្តម នាយឧត្តមសេនីយ៍ ទៀ សីហា នឹងអញ្ជើញថ្លែងសុន្ទរកថាក្នុងសម័យប្រជុំពេញអង្គទី២ ក្រោមប្រធានបទ “ជម្លោះក្នុងតំបន់៖ ឧបសគ្គ និងមាគ៌ាឆ្ពោះទៅរកដំណោះស្រាយ”៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

ADB អនុម័តកម្ចីចំនួន ៥០លានដុល្លារ ដល់កម្ពុជា ជំ...

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

តើគោលនយោបាយជាតិស្តីពី«វិទ្យាសាស្ត្រ បច្ចេកវិទ្យ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី