2024-07-28
គន ម៉េងហុង
2024-07-28
គន ម៉េងហុង
ភ្នំពេញ៖ កូនអណ្តើកហ្លួង ឬអណ្តើកសរសៃដែលជាសត្វកម្របំផុតមួយប្រភេទ បានញាស់នៅក្នុងមជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ(ACCB) កាលពីថ្ងៃទី២៣ ខែកក្កដា ឆ្នាំ២០២៤។ មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានឱ្យដឹងថា ការញាស់កូនអណ្តើកហ្លួងចំនួន ១០ក្បាលនេះ នឹងដើរតួនាទីដ៏សំខាន់មួយក្នុងការរក្សាភាពចម្រុះនូវសេនេទិច(ហ្សែន) និងជួយឱ្យមានកំណើនកើនឡើងវិញនៃចំនួនប្រជាសាស្ត្រនៅក្នុងទីជម្រកដើមរបស់ពួកវា។
មជ្ឈមណ្ឌលអង្គរសម្រាប់ការអភិរក្សជីវៈចម្រុះ បានបញ្ជាក់ថា ចំពោះ អណ្តើកហ្លួងពេញវ័យចំនួន១៣ក្បាលផ្សេងទៀតនេះ មជ្ឈមណ្ឌលនឹងផ្តល់ការថែទាំអណ្តើកទាំងនោះ ដើម្បីចូលរួមជាផ្នែកមួយនៃកម្មវិធីបង្កាត់ពូជសម្រាប់អណ្តើកប្រភេទនេះ។ គំនិតផ្តួចផ្តើមនេះ អាចធ្វើទៅបានតាមរយៈភាពជាដៃគូជាមួយរដ្ឋបាលជលផល និងអង្គការសមាគមន៍អភិរក្សសត្វព្រៃប្រចាំកម្ពុជា (WCS)។
តាមការចុះផ្សាយរបស់ក្រសួងបរិស្ថាន នាថ្ងៃទី២៦ កក្កដា បានឱ្យដឹងថា សព្វថ្ងៃនេះ អណ្តើកហ្លួង ត្រូវបានប្រឈមនូវការគំរាមកំហែងជាច្រើន ដូចជាការបូមខ្សាច់ ការបាត់បង់ទីជម្រក ហើយនឹងទាក់ចាប់ដោយឧបករណ៍នេសាទ។ គួរបញ្ជាក់ថា អណ្តើកហ្លួង ដែលគេចាត់ទុកជាសត្វល្មូនតំណាងជាតិរបស់កម្ពុជា ដោយព្រះរាជក្រឹត្យបានចេញក្នុងឆ្នាំ២០០៥នេះ ត្រូវបានរកឃើញឡើងវិញនៅកម្ពុជាក្នុងឆ្នាំ២០០០ ដោយក្រុមអ្នកវិទ្យាសាស្ត្រមួយក្រុម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី