2024-07-29
វ៉ិត ស៊ីដឿន
2024-07-29
វ៉ិត ស៊ីដឿន
ភ្នំពេញ៖ មុខងារ 2FA ឬ Two-Factor Authentication គឺជាស្រទាប់សុវត្ថិភាពបន្ថែមនៅក្នុងគណនីរបស់កម្មវិធី នៃទូរសព្ទលោកអ្នក ដូចជា កម្មវិធី Telegram និង WhatsApp ជាដើម។ មុខងារ 2FA នឹងជួយមិនឱ្យជនឆបោកអាចចូលប្រើប្រាស់គណនីរបស់លោកអ្នក ទោះដឹងពាក្យសម្ងាត់គណនីរបស់អ្នកប្រើប្រាស់ក៏ដោយ។
បច្ចុប្បន្ននេះ បច្ចេកវិទ្យា មានការអភិវឌ្ឍយ៉ាងជឿនលឿនគួរឱ្យកត់សម្គាល់ ដែលកំណើននៃការយល់ដឹងពីបច្ចេកវិទ្យាកាន់តែច្រើន ដែលធ្វើឱ្យកំណើនរបស់អ្នកឆបោកតាមអ៊ីនធឺណិតកាន់តែមានច្រើនឡើងដូចគ្នា។ មុខងារ 2FA នេះ នឹងជួយបង្ការការកើតមានបញ្ហាផ្សេងៗពីជនឆបោក ដូចជា៖ មិនអាចលួចយកគណនីរបស់លោកអ្នក ទៅបញ្ឆោតគណនីផ្សេងទៀត និងមិនអាចប្រើប្រាស់គណនីរបស់លោកអ្នក ដើម្បីឆបោកយកប្រាក់កម្ចីបាន។ ចំពោះ ករណីដែលជនឆបោកគ្រប់គ្រងគណនីរបស់លោកអ្នកបាន លុះត្រាអ្នកប្រើប្រាស់ផ្តល់លេខកូដផ្ទៀងផ្ទាត់គណនីនោះ។
ចំណែក ការប្រើប្រាស់ពាក្យសម្ងាត់ អ្នកប្រើប្រាស់គួរតែប្រើប្រាស់ជាសញ្ញាលាយឡំ ជាមួយអក្សរតូចធំនិងលេខសម្រាប់គណនី ដើម្បីជៀសវាងការចែករំលែកព័ត៌មានផ្ទាល់ខ្លួននៅលើគេហទំព័រដែលគ្មានសុវត្ថិភាព។ ជាមួយគ្នានេះ លោកអ្នក គួរតែឧស្សាហ៍ផ្លាស់ប្តូរពាក្យសម្ងាត់ និងឆែកការកំណត់សុវត្ថិភាពជាប្រចាំ។
តាមការចុះផ្សាយរបស់នាយកដ្ឋានប្រឆាំងបទល្មើសបច្ចេកវិទ្យា នាថ្ងៃទី២៤ ខែកក្កដា ឆ្នាំ២០២៤ បានឱ្យដឹងថា សាធារណជន មិនគួរចែករំលែកលេខកូដ សម្រាប់ការផ្ទៀងផ្ទាត់គណនី ព័ត៌មានលម្អិតផ្ទាល់ខ្លួន ឬធនាគារ និង One-Time Pin (OTP) ទៅអ្នកណាផ្សេងទេ ជៀសវាងការលួចគណនី៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី