SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

តើជំនាញផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថល ផ្តោតទៅលើអ្វី? ហើយមានក្រុមជំនាញអ្វីខ្លះ?


តើជំនាញផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថល ផ្តោតទៅលើអ្វី? ហើយមានក្រុមជំនាញអ្វីខ្លះ?
A+ A-

ភ្នំពេញ៖ ជំនាញផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថល គឺផ្តោតលើការអភិវឌ្ឍជំនាញនិងចំណេះដឹងលើការប្រើប្រាស់បណ្តាញ ផ្សព្វផ្សាយសង្គម បច្ចេកវិទ្យាចល័ត និងថ្នាលបច្ចេកវិទ្យាឌីជីថលផ្សេងៗ ដើម្បីជំរុញការលក់ ការប្រាស្រ័យទាក់ទងជាមួយអតិថិជនគោលដៅ ការចូលរួម និងការផ្សព្វផ្សាយមាតិកា ឬការផ្តល់សេវាកម្មតាមប្រព័ន្ធឌីជីថល។

ផ្នែកទំនាក់ទំនង លក់ និងទីផ្សារឌីជីថលគ្របដណ្តប់លើក្រុមជំនាញចំនួន ៣រួមមាន៖ ទី១. ក្រុមជំនាញបង្កើតខ្លឹមសារឌីជីថល គ្របដណ្តប់លើដំណើរការនៃការបង្កើតគំនិតច្នៃប្រឌិត ខ្លឹមសារមាតិកា ការរចនាក្រាហ្វិក និងគំនូរជីវចលដែលមានភាពទាក់ទាញដល់អតិថិជនគោលដៅ។ ខ្លឹមសារមាតិកានេះ ត្រូវបានផ្សព្វផ្សាយនៅលើថ្នាលឌីជីថលផ្សេងៗដូចជា គេហទំព័រ ប្រព័ន្ធផ្សព្វផ្សាយ សង្គម កម្មវិធីទូរសព្ទ និងកុំព្យូទ័រ។ ក្រុមជំនាញបង្កើតខ្លឹមសារឌីជីថល មានមុខរបរសំខាន់ៗចំនួន២ គឹអ្នករចនាក្រាហ្វិក និងអ្នករចនាគំនូរជីវចល។

ទី២. ក្រុមជំនាញទីផ្សារឌីជីថលនិងការលក់ ដែលផ្តោតលើការផ្សព្វផ្សាយម៉ាកយីហោ ការប្រាស្រ័យទាក់ទងជាមួយអតិថិជនគោលដៅ និងជំរុញការលក់ដោយប្រើប្រាស់ថ្នាលឌីជីថលដូចជា អ៊ីម៉ែល បណ្តាញសង្គម ក្នុងទម្រង់ជាអក្សរ រូបភាព វីដេអូ ឬសំឡេង។ ក្រុមជំនាញនេះ មានមុខរបរចំនួន២ រួមមាន អ្នកឯកទេសផ្នែកទីផ្សារឌីជីថល និងអ្នកជំនាញផ្នែកលក់បច្ចេកទេស។

ចំពោះ ទី៣. ក្រុមជំនាញទំនាក់ទំនងឌីជីថល ធានាសមត្ថភាពក្នុងការទំនាក់ទំនង ប្រកបដោយប្រសិទ្ធភាពដោយប្រើថ្នាលឌីជីថល នឹងរួមបញ្ចូលទាំងសមត្ថភាពក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីបង្កើត ចែករំលែក និងប្រើប្រាស់ព័ត៌មាន។ ជំនាញនេះ មានសារសំខាន់សម្រាប់ភាពទទួលស្គាល់ របស់ស្ថាប័ននាពេលបច្ចុប្បន្ន តាមរយៈការទំនាក់ទំនងកាន់តែច្រើនឡើងៗនតាមប្រព័ន្ធឌីជីថល បើធៀបនឹងប្រព័ន្ធព័ត៌មានប្រពៃណី។ ក្រុមជំនាញនេះមានមុខរបរ ជាអ្នកឯកទេសផ្នែកទំនាក់ទំនងឌីជីថល៕

ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ https://shorturl.at/cbilZ


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី