2025-02-03
ទូច សូរិយា
2025-02-03
ទូច សូរិយា
ភ្នំពេញ៖ ខែដំបូង ឆ្នាំ២០២៥ កម្ពុជាទទួលបានចំណូល ៦ ៩០៣ ៣៨០ដុល្លារ កើនឡើង២៥,៥៦% ពីការលក់បណ្ណចូលទស្សនារមណីយដ្ឋានអង្គរ, ប្រាសាទកោះកែរ និងកំពង់ផែចុងឃ្លៀស។ នេះបើតាមសេចក្ដីប្រកាសព័ត៌មាន ស្តីពីស្ថិតិភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ ដែលគ្រឹះស្ថានអង្គរ ចេញផ្សាយនាថ្ងៃទី០១ ខែកុម្ភៈ ឆ្នាំ២០២៥។
ខែមករា នៃឆ្នាំ២០២៥នេះ ភ្ញៀវទេសចរបរទេស ទិញបណ្ណចូលទស្សនារមណីយដ្ឋានអង្គរ និងប្រាសាទកោះកែរ មានចំនួន ១៤៦ ១៤០នាក់ កើន២៦,៤៩% បើធៀបនឹងរយៈពេលដូចគ្នា នៅឆ្នាំ២០២៤។ ជាមួយគ្នានេះ រដ្ឋាភិបាលបានឧបត្ថម្ភមូលនិធិ នៃមន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា ចំនួនសរុប ២៩២ ២៨០ដុល្លារ ពីចំណែកនៃការលក់បណ្ណ ជូនភ្ញៀវទេសចរបរទេស ចូលទស្សនារមណីយអង្គរ ដើម្បីជួយក្នុងមូលនិធិ សម្រាប់សង្គ្រោះជីវិតកុមារកម្ពុជា។
គ្រឹះស្ថានអង្គរ បានឱ្យដឹងថា ក្នុងខែមករានេះ ការលក់បណ្ណឱ្យភ្ញៀវទេសចរបរទេសចូលទស្សនាប្រាសាទកោះកែរ មានចំនួន ៦៨៩នាក់ ស្មើនឹង ៥៥ ៣៣៥ដុល្លារ។ ចំណែក ការលក់សំបុត្រទូកវិញ គ្រឹះស្ថានអង្គរទទួលបានចំណូល ១២០ ៧១៧ដុល្លារ ដែលមានទូកសរុបចំនួន ៤ ០៤៩ ក្នុងនោះទូកតូចចំនួន ២ ៦២៤, ទូកកណ្តាលចំនួន ១ ២២៤ និងទូកធំចំនួន ២០១៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី