SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រាជរដ្ឋាភិបាល ឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រហូតដាច់ឆ្នាំ២០២៥


រាជរដ្ឋាភិបាល ឱ្យបន្តអនុវត្តកម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ រហូតដាច់ឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-23

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-23

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រាជរដ្ឋាភិបាលកម្ពុជា សម្រេចយល់ព្រមឱ្យបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុឆ្នាំ២០២៤» រហូតដល់ដំណាច់ឆ្នាំ២០២៥ ដោយរក្សាវិធានការដែលមានស្រាប់ ដើម្បីជំរុញការអភិវឌ្ឍខេត្តព្រះសីហនុ និងឆ្លើយតបនឹងគោលបំណងរបស់រាជរដ្ឋាភិបាល។

ការបន្តអនុវត្ត «កម្មវិធីពិសេសជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ» នេះ មានគោលបំណងជំរុញឱ្យមានសកម្មភាពវិនិយោគ និងធុរកិច្ចបន្ថែម។ តាមរយៈកម្មវិធីនេះ ធុរជន និងវិនិយោគិន ដែលស្នើសុំ និងអនុវត្តគម្រោង ក្នុងឆ្នាំ២០២៥ រួមមានគម្រោងវិនិយោគ ឬធុរកិច្ច ពាក់ព័ន្ធនឹងអគារជាប់គាំង, គម្រោងវិនិយោគ ឬធុរកិច្ច ដែលមិនជាប់ពាក់ព័ន្ធនឹងអគារជាប់គាំង និងការពង្រីកគម្រោងវិនិយោគ ឬសកម្មភាពធុរកិច្ច ដែលមានស្រាប់នៅក្នុងខេត្ត នឹងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ដូចជាការសម្រួលនីតិវិធី ការលើកទឹកចិត្តពិសេស និងការអនុគ្រោះនានា។

ចំពោះធុរជន និងវិនិយោគិន ដែលមានបំណងទទួលបាននូវ «អត្ថប្រយោជន៍ពិសេស» ខាងលើ អាចដាក់ពាក្យសុំ ឬស្នើមកក្រុមការងារជំរុញការវិនិយោគក្នុងខេត្តព្រះសីហនុ ដើម្បីពិនិត្យ វាយតម្លៃ និងផ្តល់ការអនុម័ត ដោយក្នុងនោះវិនិយោគអាចទំនាក់ទំនង តាមរយៈលេខទូរសព្ទ/តេឡេក្រាម ០១២ ៩០២ ២០០, ០៨៩ ៧២៦ ០២៨ និង ០១៦ ៣២១ ០១០៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី