2024-12-22
ឃី ភារៈ
2024-12-22
ឃី ភារៈ
ភ្នំពេញ៖ ផ្នែកអភិបាលកិច្ចទិន្នន័យ គឺជាជំនាញមួយដែលផ្តោតលើភាពប្រើបាននៃធនធានប្រព័ន្ធឌីជីថល និងទិន្នន័យរបស់ស្ថាប័នប្រកបដោយសុចរិតភាព ប្រសិទ្ធភាព ប្រសិទ្ធផល និងសុវត្ថិភាព។ ផ្នែកនេះ កំណត់នូវតួនាទី ទំនួលខុសត្រូវ ការធានាគុណភាព អនុលោមភាពតាមបទប្បញ្ញត្តិជាធរមាន និងការគ្រប់គ្រងហានិភ័យ នៃប្រព័ន្ធឌីជីថលនិងទិន្នន័យរបស់ស្ថាប័ន។
តាមផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ឆ្នាំ២០២៤-២០៣៥ ផ្នែកអភិបាលកិច្ចទិន្នន័យគ្របដណ្តប់លើក្រុមជំនាញចំនួន ២រួមមាន៖ ទី១. ក្រុមជំនាញអភិបាលកិច្ចនិងការការពារទិន្នន័យ គ្របដណ្តប់ លើដំណើរការនៃការគ្រប់គ្រងភាពដែលអាចប្រើបាន លទ្ធភាពប្រើប្រាស់ សុចរិតភាព និងសុវត្ថិភាពរបស់ទិន្នន័យ។ ក្រុមជំនាញនេះ ក៏ផ្តោតលើដំណើរការនៃការកំណត់អត្តសញ្ញាណ ការវាយតម្លៃ និងការបន្ថយហានិភ័យដែលទាក់ទងនឹងទិន្នន័យរបស់ស្ថាប័នតាមរយៈការអនុវត្តគោលការណ៍ នីតិវិធី និងស្តង់ដាសម្រាប់ការគ្រប់គ្រងទិន្នន័យ។ ក្រុមជំនាញអភិបាលកិច្ចនិងការការពារទិន្នន័យនេះ មានមុខរបរចំនួន៣ រួមមាន៖ មន្ត្រីអភិបាលកិច្ចទិន្នន័យ, មន្ត្រីការពារទិន្នន័យ និងមន្ត្រីវិភាគអនុលោមភាពទិន្នន័យ។
ទី២. ក្រុមជំនាញសវនកម្មបច្ចេកវិទ្យាព័ត៌មាន គឺផ្តោតលើដំណើរការនៃការវាយតម្លៃអំពីប្រសិទ្ធភាព នៃហេដ្ឋារចនាសម្ព័ន្ធ គោលការណ៍ និងនីតិវិធីរបស់ប្រព័ន្ធបច្ចេកវិទ្យាព័ត៌មាន ក្នុងស្ថាប័នធានាឱ្យបាននូវដំណើរការ ត្រឹមត្រូវ សុវត្ថិភាព និងអនុលោមភាពតាមបទប្បញ្ញត្តិជាធរមាននិងស្តង់ដាពាក់ព័ន្ធ។ ក្រុមជំនាញនេះមានមុខរបរសំខាន់ៗចំនួន ២គឺ៖ សវនករបច្ចេកវិទ្យាព័ត៌មាន និងមន្ត្រីវិភាគសវនកម្មបច្ចេកវិទ្យាព័ត៌មាន។
ប្រភពពីសៀវភៅ «ផែនទីបង្ហាញផ្លូវអភិវឌ្ឍន៍ជំនាញឌីជីថលនៅកម្ពុជា ២០២៤-២០៣៥»៖ http://surl.li/svlszo
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី