SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

បាក់ឌុប៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រាប់មេប្រយោគ និងអនុរក្សពង្រឹងការអនុវត្តគោលការណ៍ និងបទប្បញ្ញត្តិ


បាក់ឌុប៖ ឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន ប្រាប់មេប្រយោគ និងអនុរក្សពង្រឹងការអនុវត្តគោលការណ៍ និងបទប្បញ្ញត្តិ
A+ A-

ភ្នំពេញ៖ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីក្រសួងអប់រំ ដឹកនាំការប្រជុំគណៈមេប្រយោគទូទាំងប្រទេសប្រចាំការ សម្រាប់ការប្រឡងបាក់ឌុប នៅថ្ងៃទី០៨ តុលាស្អែកនេះ ដើម្បីធានាថាការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤នេះ ប្រព្រឹត្តទៅបានរលូនល្អ និងមានតម្លាភាព។

នៅទីស្តីការក្រសួងអប់រំ ព្រឹកថ្ងៃទី០៧ ខែតុលានេះ ឯកឧត្តមបណ្ឌិតសភាចារ្យ ហង់ជួន ណារ៉ុន បានណែនាំដល់ក្រុមការងារគណៈកម្មាការមេប្រយោគប្រចាំការ និងបុគ្គលិកអប់រំ ដែលពាក់ព័ន្ធ បន្តចូលរួមពង្រឹងការអនុវត្តគោលការណ៍ បទប្បញ្ញត្តិ ដែលក្រសួងបានដាក់ចេញឱ្យបានខ្ជាប់ខ្ជួន។ ការណែនាំនោះ ត្រូវបញ្ជាក់អំពីភារកិច្ច តួនាទីរបស់គណៈមេប្រយោគប្រចាំការ ក្នុងការទំនាក់ទំនងជាមួយគណៈមេប្រយោគទូទាំងប្រទេសប្រចាំមណ្ឌលរាជធានី-ខេត្ត ដើម្បីប្រមូលព័ត៌មាន, ឆ្លើយតបសំណួរដោះស្រាយបញ្ហាបច្ចេកទេស និងបញ្ហាប្រឈមផ្សេងៗ ដូចជា៖ បញ្ហាភ្លៀងធ្លាក់ ដោយរៀបចំយន្តការការពារឱ្យបានច្បាស់លាស់ និងមានការប្រុងប្រយ័ត្នចំពោះការធ្វើដំណើរ ជាដើម។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ហង់ជួន ណារ៉ុន បានបន្ថែមទៀតថា ក្នុងដំណើរការសំណេរ ត្រូវមានគណៈកម្មការប្រចាំការដើម្បីសម្របសម្រួល និងដោះស្រាយបញ្ហាបន្ទាន់ និងចាំបាច់ ក៏ដូចជាទទួលរបាយការណ៍អំពីដំណើរការនៃការប្រឡងនៅមុនបញ្ចប់វិញ្ញាសាសរសេរទាំងពេលព្រឹក និងពេលរសៀល។ ការដោះស្រាយបញ្ហាបន្ទាន់ៗដែលកើតមានឡើងក្នុងអំឡុងពេលប្រឡងនោះ ត្រូវតែសហការជិតស្និទ្ធជាមួយអាជ្ញាធរដែនដី និងអ្នកពាក់ព័ន្ធ ដើម្បីបង្ការ និងទប់ស្កាត់បាតុភាព មិនប្រក្រតី សម្របសម្រួលជាមួយកម្លាំងសន្តិសុខតាមមណ្ឌល តាមរាជធានី-ខេត្ត។ ជាមួយគ្នានេះ ក៏ត្រូវផ្សព្វផ្សាយព័ត៌មាននានាអំពីដំណើរការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិ ឱ្យទាន់ពេលវេលាតាមរយៈគេហទំព័រ និងបណ្ដាញសង្គមផ្លូវការក្រសួងអប់រំផងដែរ។

សូមជម្រាបផងដែរថា គណៈមេប្រយោគ និងគណៈកម្មការនានាដែលត្រូវចូលរួម នៅគ្រប់ដំណាក់កាលនៃការប្រឡងសញ្ញាបត្រមធ្យមសិក្សាទុតិយភូមិឆ្នាំ២០២៤ មានចំនួនជិត៣ម៉ឺននាក់ (២៩ ៧៦០នាក់) ខណៈដែលមានបេក្ខជនចូលរួមប្រឡងសរុបជាង ១៣ម៉ឺននាក់(១៣៧,០៤០នាក់) ក្នុងនោះស្រីមាន ៧៤.៨៨២នាក់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី