2025-02-05
ទូច សូរិយា
2025-02-05
ទូច សូរិយា
ភ្នំពេញ៖ អាជ្ញាធរជាតិអប្សរា ស្នើឱ្យសាធារណជនជាតិ និងអន្តរជាតិទាំងអស់នៅឆ្ងាយពីសត្វស្វា បញ្ឈប់ការផ្ដល់ចំណី ចៀសវាងប៉ះពាល់ ឬលេងជាមួយសត្វស្វា ដែលសកម្មភាពទាំងនេះ អាចនាំមកនូវបញ្ហាបង្កឡើងដោយសត្វស្វាជាយថាហេតុផងដែរ។ នេះបើតាមសេចក្តីប្រកាសព័ត៌មានរបស់អាជ្ញាធរជាតិអប្សរា នាថ្ងៃទី០៤ ខែកុម្ភៈ ឆ្នាំ២០២៥។
អាជ្ញាធរជាតិអប្សរា បានឱ្យដឹងថា បច្ចុប្បន្ន ការផ្តល់ចំណីជាប្រចាំរបស់ក្រុមបុគ្គលមួយចំនួន ក្នុងគោលបំណងផលិតមាតិកាជាប្រយោជន៍ផ្ទាល់ខ្លួន ធ្វើឱ្យផ្លាស់ប្តូរនូវទម្លាប់រស់នៅបែបធម្មជាតិរបស់សត្វស្វា ពីសត្វព្រៃទៅជាសត្វស្រុក ដែលមានចរិតកាចចេះដណ្តើមចំណី និងឈានរហូតដល់ការបង្កជារបួសស្នាមទៅលើមនុស្ស។
ដើម្បីស្វែងរកដំណោះស្រាយពាក់ព័ន្ធនឹងករណីខាងលើនេះ អាជ្ញាធរជាតិអប្សរា ក្រោមកិច្ចសហការជាមួយស្ថាប័នជំនាញនានារបស់ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ដូចជា រដ្ឋបាលព្រៃឈើ និងមន្ទីរកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ខេត្តសៀមរាប បានប្រជុំពិភាក្សាជាបន្តបន្ទាប់ឈានទៅរកការអនុវត្តវិធានការចាំបាច់នានា។ ជាមួយគ្នានេះ អាជ្ញាធរជាតិអប្សរា នឹងបន្តកិច្ចសហការជាមួយផ្នែកជំនាញពាក់ព័ន្ធនៃក្រសួងកសិកម្ម ដើម្បីស្វែងរកដំណោះស្រាយសមរម្យ ក្នុងការបញ្ចៀសនូវបញ្ហាផ្សេងៗក្នុងឧទ្យានអង្គរ ដែលបង្កឡើងដោយសត្វស្វាផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី