2025-06-27
គិត បុប្ផា
2025-06-27
គិត បុប្ផា
ភ្នំពេញ៖ «កម្ពុជា ត្រៀមខ្លួនធ្វើប្រក្រតីភាពឡើងវិញជាមួយថៃ ប៉ុន្ដែប្រហែលមិនអាចធ្វើជាមួយ លោកជំទាវ អ៊ុង អ៊ីង នាយករដ្ឋមន្រ្ដីថៃបច្ចុប្បន្ននេះទេ»។ បើតាមប្រសាសន៍របស់ សម្តេចតេជោ ហ៊ុន សែន កម្ពុជា នឹងរង់ចាំធ្វើការជាមួយនាយករដ្ឋមន្រ្ដីថៃថ្មី នាពេលខាងមុខ។
សម្តេចតេជោ ហ៊ុន សែន បន្តលើកឡើងក្នុងពិធីសំណេះសំណាលជាមួយ សមាជិកក្រុមប្រឹក្សាខេត្ត ក្រុង ស្រុក ឃុំ សង្កាត់ ក្នុងខេត្តព្រះវិហារ នាថ្ងៃទី២៧ ខែមិថុនា ឆ្នាំ២០២៥ ថា ភាគីថៃ បានពង្រីកជម្លោះនៅតំបន់មុំបី ឱ្យរីករាលដាលលើគ្រប់វិស័យ ដោយក្នុងនោះថៃ បានចោទកម្ពុជា ថា កម្ពុជា រំលោភអធិបតេយ្យភាពរបស់ថៃ។ ពាក់ព័ន្ធនឹងរឿងនេះ សម្តេចតេជោ ហ៊ុន សែន ចោទសួរទៅកាន់ភាគីថៃដូច្នេះថា៖ «បើកម្ពុជា រំលោភអធិបតេយ្យថៃដូច្នេះ ហេតុអ្វីថៃមិនប្ដឹងកម្ពុជា ទៅកាន់តុលាការអន្តរជាតិ? ហើយហេតុអ្វីថៃ មិនហ៊ានទៅដោះស្រាយនៅតុលាការអន្តរជាតិជាមួយកម្ពុជា?»។
ទាក់ទងនឹងការបញ្ជូនទ័ពទៅកាន់ព្រំដែនរបស់កម្ពុជា សម្តេចតេជោ ហ៊ុន សែន បញ្ជាក់ថា ជាសិទ្ធិការពារខ្លួន ការពារបូរណភាពទឹកដីរបស់កម្ពុជា ហើយកម្ពុជា មិនមានមហិច្ឆិតាវ៉ៃទៅដល់បាងកកទេ ទោះបីកម្ពុជា មានអាវុធអាចប្រើប្រាស់បានក៏ដោយ។ សម្តេចតេជោ ថ្លែងបែបចំអកទៅកាន់ភាគីថៃ ដែលតែងតែអួត បង្ហាញនូវយុទ្ធោបករណ៍របស់ខ្លួនជារឿយៗ ថា៖ «អាវុធអេតចាយកម្ពុជា មានលទ្ធភាពគ្រប់គ្រាន់ដើម្បីការពារទឹកដី ខណៈអាវុធទាំងនោះ ធ្លាប់បានប៉ះទង្គិចគ្នាម្តងហើយ កាលពីឆ្នាំ២០០៨ និងឆ្នាំ២០១១ ជាមួយសត្រូវ»៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី