SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិលើកទឹកដល់ទម្រង់សិល្បៈ ដែលប្រឈមនឹងការបាត់បង់


សម្តេចធិបតី ហ៊ុន ម៉ាណែត សម្រេចបង្កើតមូលនិធិលើកទឹកដល់ទម្រង់សិល្បៈ ដែលប្រឈមនឹងការបាត់បង់
សង្គមជាតិ-សេដ្ឋកិច្ច

2024-06-02

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-06-02

គិត បុប្ផា

A+ A-

ភ្នំពេញ៖ សម្តេចធិបតី ហ៊ុន ម៉ាណែត បានសម្រេចបង្កើតមូលនិធិផ្ទាល់ខ្លួន ដើម្បីអភិរក្ស និងផ្តល់លទ្ធភាពឱ្យទម្រង់សិល្បៈដែលរងហានិភ័យ ឬប្រឈមនឹងការបាត់បង់នៅគង់វង្សយូរអង្វែងសម្រាប់កូនចៅជំនាន់ក្រោយ។ បើតាមការលើកឡើងរបស់សម្តេចធិបតីនាយករដ្ឋមន្រ្តី មូលនិធិផ្ទាល់ខ្លួននេះ នឹងមានលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុនម៉ាណែត ជាប្រធាន។

ក្នុងពិធីអ្នកស្នងមរតក ក្រោមពាក្យស្លោក «រក្សាចាស់ បង្កើត និងអភិវឌ្ឍន៍ថ្មី» សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងបន្ថែមថា ជាមួយនឹងការបង្កើតសមិទ្ធផលថ្មីៗក្នុងវិស័យសិល្បៈ ការអភិរក្សទម្រង់សិល្បៈដែលរងហានិភ័យខ្ពស់ ដូចជា ល្ខោននិយាយ ល្ខោនខោល ល្ខោនអាប៉េ ល្ខោនប្រមោលទ័យ និងទម្រង់សិល្បៈផ្សេងៗទៀត គឺមានសារសំខាន់ណាស់។ សម្តេចធិបតីនាយករដ្ឋមន្រ្តីបន្តថា សិល្បករគ្រប់ទម្រង់ មានតួនាទីអភិវឌ្ឍន៍ និងផ្សព្វផ្សាយប្រពៃណីវប្បធម៌ សិល្បៈដ៏ផូរផង់ដែលបន្សល់ទុកពីដូនតាលើឆាកជាតិ និងអន្តរជាតិ ពិសេសក្នុងយុគសម័យឧស្សាហកម្មជំនាន់ទី៤ នេះ។

ពិធីអ្នកស្នងមរតក ដែលរៀបចំឡើងដោយសមាគមសិល្បករខ្មែរ ធ្វើឡើងក្នុងគោលបំណងជួបជុំ រំលឹកដល់គុណូបការៈ និងបង្ហាញការយកចិត្តទុកដាក់ដល់ព្រឹទ្ធាចារ្យ វីរសិល្បករ លោកគ្រូ អ្នកគ្រូ សិល្បករ សិល្បការនីគ្រប់ទម្រង់ ដើម្បីបង្កើនចំណងមិត្តភាព សាមគ្គីភាព រួមគ្នាលើកស្ទួយវិស័យវប្បធម៌សិល្បៈរបស់ជាតិ។ ពិធីនេះ ប្រព្រឹត្តឡើងនៅមជ្ឈមណ្ឌលសន្និបាត និងពិព័រណ៍អន្តរជាតិជ្រោយចង្វារ(CCIC) កាលពីថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៤៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី