SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តក្រុមហ៊ុន RMA Cambodia ភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយ​ SMEs កម្ពុជា


រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម លើកទឹកចិត្តក្រុមហ៊ុន RMA Cambodia ភ្ជាប់ខ្សែច្រវាក់ផលិតកម្មជាមួយ​ SMEs កម្ពុជា
A+ A-

ភ្នំ្ពពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តឱ្យ លោក ងន សាំង អគ្គនាយកក្រុមហ៊ុន RMA Cambodia សិក្សាលទ្ធភាពភ្ជាប់ខ្សែច្រវាក់ផលិតកម្មរបស់ខ្លួន ជាមួយ​សហគ្រាស​ធុនតូច និងមធ្យមកម្ពុជា (SMEs)។

ក្នុងកិច្ចពិភាក្សាពីកិច្ចសហការ គាំទ្រការពង្រីករោងចក្រដំឡើងរថយន្ត Ford និងបង្កើនការផលិតគ្រឿងបង្គុំរថយន្តនៅក្នុងស្រុក ឯកឧត្តមរដ្ឋមន្ត្រីឧស្សាហកម្ម លើកទឹកចិត្តឱ្យក្រុមហ៊ុន រក្សាកំណត់ត្រាវឌ្ឍនភាពនៃការផលិត និងការរួមចំណែកដល់ឧស្សាហកម្មប្រតិគមន៍ (Backward Linkage) សម្រាប់ការបំពេញលក្ខខណ្ឌតម្រូវទីផ្សារនាពេលអនាគត និងជាយុទ្ធសាស្ត្រសម្រាប់ទាក់ទាញអតិថិជន។ ឯកឧត្តម ហែម វណ្ណឌី បានសរសើរចំពោះវឌ្ឍនភាពក្រុមហ៊ុន និងការវិនិ​យោគ​រយៈ​ពេលវែង និងបានលើកឡើងដូច្នេះថា៖ «យើងត្រូវការក្រុមហ៊ុនអន្តរជាតិដូចជា RMAដើម្បីរួមចំណែកដល់ការអភិវឌ្ឍឧស្សាហកម្មរបស់កម្ពុជា។ ក្រសួង និងស្ថាប័នពាក់ព័ន្ធក្រោមឱវាទ រួមទាំងវិទ្យាស្ថានស្តង់ដារ​កម្ពុជា ត្រៀមខ្លួនគាំទ្រដល់ការពង្រីក និងការផលិតគ្រឿងបង្គុំរបស់​ក្រុមហ៊ុន RMA»។

លោក ងន សាំង លើកឡើងថា ក្រុមហ៊ុន RMA Cambodia កំពុងផលិតគ្រឿងបង្គុំរថយន្តក្នុងស្រុក ដោយចាប់ផ្តើមពីការផលិតកៅអី​សម្រាប់​រថយន្ត Ford។ ក្នុងឱកាសនោះ លោក ងន សាំង បានអរគុណដល់ក្រសួង និងវិទ្យាស្ថានស្តង់ដារកម្ពុជា ចំពោះកិច្ចសហប្រតិបត្តិការកន្លងមក ដោយលើកឡើងថា RMA Cambodia បានដើរតួនាទីជាអ្នកត្រួសត្រាយផ្លូវសម្រាប់​ស្តង់​ដារ​យាន​យន្តនៅកម្ពុជា។ ចាប់តាំង​ពី​ឆ្នាំ២០២២ មក ក្រុមហ៊ុនបានផលិតរថយន្ត Ford ប្រមាណ ១៦.០០០គ្រឿង ហើយបច្ចុប្បន្នកំពុងពង្រីកខ្សែច្រវាក់ផលិតកម្មរបស់ខ្លួនពីផ្ទៃដី៥ហិកតា ទៅ១២ហិកតា។

ក្រុមហ៊ុន RMA Cambodia គឺជាបុត្រសម្ព័ន្ធនៃ RMA​ Group ដែលជាក្រុមហ៊ុនពហុជាតិសាសន៍ មាន ប្រតិបត្តិការនៅទ្វីបអាស៊ី អាហ្វ្រិក សហរដ្ឋអាម៉េរិក និងអឺរ៉ុប។ ក្រុមហ៊ុនមានវត្តមាននៅកម្ពុជាតាំងពី​ឆ្នាំ១៩៩២ ហើយធ្វើអាជីវកម្មលើវិស័យចម្រុះ រួមមានយានយន្ត គ្រឿងចក្រធុនធ្ងន់ ឧបករណ៍​ឧស្សាហកម្ម និងសេវាកម្មហិរញ្ញវត្ថុជាដើម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

តើអ្វីទៅជា «ប្រាក់បំណាច់ បុព្វលាភ លាភការ នៃពន្ធ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី