2024-04-12
ទូច សូរិយា
2024-04-12
ទូច សូរិយា
ភ្នំពេញ៖ ទំនាយតាមថ្ងៃសង្ក្រាន្តក្នុងឆ្នាំរោង ឆស័ក មានរយៈពេល ៣ថ្ងៃ គឺ ទំនាយថ្ងៃមហាសង្រ្កាន្តចូលឆ្នាំត្រូវជាថ្ងៃសៅរ៍, ទំនាយថ្ងៃនបរៈវ័នបតត្រូវនឹងថ្ងៃអាទិត្យនិងថ្ងៃចន្ទ និងទំនាយថ្ងៃឡើងស័កត្រូវនឹងថ្ងៃអង្គារ។
នៅក្នុងថ្ងៃមហាសង្រ្កាន្ត ទំនាយទាយថា ឆ្នាំនេះនឹងបណ្ដាលឱ្យមានអន្តរាយកើតឡើង នៅកណ្តាលទីក្រុង កណ្តាលប្រទេស នឹងមានភ្លើងសាហាវ ចោរព្រៃចិត្តកាច និងមានជម្ងឺតម្កាត់ធ្ងន់ធ្ងរ ដែនដីនឹងស្ងួតហួតហែង មនុស្សទាំងឡាយនឹងឈឺស្កាត់ ទឹកនឹងមិនប្រណី ក្រពើនឹងខាំស៊ីមនុស្សគ្រប់តំបន់ មនុស្ស ទាំងឡាយនឹងកើតទុក្ខក្ដៅក្រហាយ ចិត្តនឹងកើតចោរឃ្មួយមនុស្សអាក្រក់ នឹងកើតកល្លិយុគព្រោះអ្នកធំ។ សត្វព្រៃ នឹងស្លាប់ជាច្រើនអនេក ភ្លៀងមាននៅដើមឆ្នាំ កណ្ដាលនិងចុងឆ្នាំមានភ្លៀងតិច សត្វស្វាខ្មៅស្វាត្រោសនឹងឈឺស្លាប់ជាច្រើន មនុស្សនឹងកើតពឹសដំបៅដ៏កាចសាហាវក្នុងដែនដី រន្ទះនឹងមានច្រើន កណ្តុរនឹងកាត់ស្រូវ ការកើតទុក្ខគួរឱ្យខ្លាចរហូតដល់ចុងឆ្នាំ។
ចំពោះ ថ្ងៃនបរៈវ័នបត ទំនាយទាយថា ឆ្នាំនេះធ្វើស្រែមិនសូវបានផល ព្រោះគ្មានភ្លៀង ដើមស្រូវនឹងងាប់ខ្ទេចខ្ទី នឹងបានឮភាសាផ្សេង គឺបរទេសចូលស្រុក ព្រះមហាក្សត្រនឹងក្តៅក្រហាយចិត្ត អំបិលឡើងថ្លៃ ជំទាវខុណ្ណាងទាំងឡាយនឹងក្តៅក្រហាយចិត្ត ក្នុងស្រុករមែងមានជម្ងឺតម្កាត់ច្រើន។
ចំណែក ថ្ងៃឡើងស័ក ទំនាយទាយថា ឆ្នាំថ្មីនេះអាមាត្យនាហ្មឺន សព្វមុខមន្ត្រីនឹងរស់នៅត្រជាក់ត្រជុំជាសុខស្រួល ទោះបីជាតស៊ូប្រយុទ្ធជាមួយសត្រូវបច្ចាមិត្រក្នុងគ្រប់ទិសទីក៏នឹងមានជ័យជំនះគ្រប់វេលា នឹងមានកើតកល្លិយុគនៅក្នុងព្រះនគរ។
ប្រភព៖ ដកពីសៀវភៅមហាសង្ក្រាន្ត ឆាំ្នរោង ឆស័ក ចុល្លសករាជ១៣៨៦ មហាសករាជ១៩៤៦ គណនានិងរៀបរៀងដោយ ឯកឧត្តម អ៊ឹម បុរិន្ទ ទីប្រឹក្សាអមគណៈកម្មាធិការជាតិរៀបចំបុណ្យជាតិ-អន្តរជាតិ និងជាគណៈកម្មការស្រាវជ្រាវវិជ្ជាហោរាសាស្ត្រ និងប្រពៃណីទំនៀមទម្លាប់ខ្មែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី