2023-11-17
គិត បុប្ផា
2023-11-17
គិត បុប្ផា
ភ្នំពេញ៖ សម្ដេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសថា ចំពោះដីដែលមិនប្រើប្រាស់ដែលទំហំក្រោម ៥ហិកតា គឺមិនជាប់កាតព្វកិច្ចបង់ពន្ធឡើយ ដែលនឹងចាប់ផ្តើមអនុវត្តនៅដើមឆ្នាំ២០២៥ខាងមុខ។ សម្តេចធិបតីបញ្ជាក់ថា ការលើកលែងពន្ធលើដីមិនប្រើប្រាស់នេះ ដើម្បីបញ្ចៀសការយកដីទៅទុកចោល មិនប្រើប្រាស់ជាប្រយោជន៍សេដ្ឋកិច្ច និងជាការបញ្ចៀសការយកពន្ធត្រួតគ្នា និងមិនឱ្យប៉ះពាល់ដល់ប្រជាពលរដ្ឋទូទៅ។
ក្នុងវេទិកា«រាជរដ្ឋាភិបាល-ផ្នែកឯកជន»កាលពីថ្ងៃទី១៣ ខែវិច្ឆកា ឆ្នាំ២០២៣នេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី ហ៊ុន ម៉ាណែត បានមានប្រាសាសន៍ថា ដីធ្លីដែលជាកម្មវត្ថុនៃពន្ធលើដីធ្លីមិនបានប្រើប្រាស់ រដ្ឋាភិបាល អនុញ្ញាតឱ្យកាត់ចេញ ៥ហិកតា ក្នុងមួយកន្លែង ពោលគឺដីមិនប្រើប្រាស់ ដែលមានទំហំក្រោម៥ហិកតា គឺមិនតម្រូវឱ្យបង់ពន្ធឡើយ។
បើតាមសម្តេចធិបតី ហ៊ុន ម៉ាណែត ការកំណត់យកពន្ធលើដីធ្លីមិនបានប្រើប្រាស់ មានទិសដៅ៤៖ ទី១. ជាឧបករណ៍ទប់ស្កាត់ការទិញដីធំៗរាប់សិបហិចតា ទុកចោលមិនប្រើប្រាស់ សម្រាប់លក់ដំឡើងថ្លៃ ដើម្បីកេងចំណេញ ឬជាសកម្មភាពបរិកប្បកម្ម ដែលធ្វើឱ្យបាត់បង់ផលិតភាពនៃការប្រើប្រាស់ដីដែលជាធនធាន និងជាកត្តាផលិតកម្មកម្រមួយរបស់ជាតិ។ ទី២. ជំរុញការប្រើប្រាស់ដីធ្លីឱ្យបានសមស្រប និងមានការអភិវឌ្ឍ។ ទី៣. បង្កើនសកម្មភាពសេដ្ឋកិច្ច និងកម្លាំងការងារ និងទី៤. ធានាការប្រមូលចំណូលជាគុណប្រយោជន៍ដល់ថវិការបស់រដ្ឋបាលថ្នាក់ក្រោមជាតិ។
ដោយឡែក សម្រាប់ដីដែលមិនប្រើប្រាស់មានទំហំចាប់ពី ៥ហិកតាឡើងទៅ អាចរួចផុតពីកាតព្វកិច្ចបង់ពន្ធ សម្ដេចធិបតី ហ៊ុន ម៉ាណែត លើកឡើងនូវលក្ខខណ្ឌមួយចំនួន ដូចជា៖ ដីកសិកម្មកំពុងបង្កើនផល ដោយមានការបញ្ជាក់ពីគណៈកម្មការវាយតម្លៃដី, ដីកំពុងប្រើសកម្មភាពសេដ្ឋកិច្ចរបស់រូបវន្ដបុគ្គល ឬនីតិបុគ្គល ដែលបានចុះបញ្ជីពន្ធដាររដ្ឋបាលសារពើពន្ធ, ដីមានសំណង់ ឬគ្មានសំណង់ស្ថិតក្នុងកិច្ចសន្យាជួល, ដីដែលជាកម្មសិទ្ធិរដ្ឋាភិបាល ឬស្ថាប័នរាជរដ្ឋាភិបាល, ដីសម្បទានសេដ្ឋកិច្ចដែលជួលពីរដ្ឋ, ដីធ្លីរបស់សហគមន៍, ដីជាកម្មសិទ្ធិរបស់រដ្ឋ ដែលបានជួលទៅឱ្យនិតិបុគ្គល៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី