2024-05-30
SME News
2024-05-30
SME News
ភ្នំពេញ៖ «យើងនឹងបើកការដ្ឋាន(សាង់សង់ព្រែកជីកហ្វូណនតេជោ) នៅក្នុងខែសីហា ឆ្នាំ២០២៤ខាងមុខនេះ។ កុំឱ្យអ្នកខ្លះថាធ្វើមិនកើត! ឱ្យតែស្មារតីខ្មែររួមគ្នា ដាក់ចិត្តធ្វើ ខ្មែរធ្វើបាន!។ នេះជាការថ្លែងរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត ក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់សមិទ្ធផលមួយចំនួននៅមជ្ឈមណ្ឌលវប្បធម៌ព្រះពុទ្ធសាសនាកម្ពុជា ស្ថិតនៅឧទ្យានជាតិព្រះសុរាម្រិត-កុសមៈ «គិរីរម្យ» នៅព្រឹកថ្ងៃទី៣០ ខែឧសភា ឆ្នាំ២០២៤។
សម្តេចធិបតីនាយករដ្ឋមន្ត្រី បានបញ្ជាក់ថា ទោះមិនមានការចូលរួមពីវិនិយោគិនក្រៅប្រទេសក៏ដោយ ក៏កម្ពុជា នៅតែអាចធ្វើបានព្រោះធ្វើនៅលើទឹកដីខ្មែរ ដើម្បីផលប្រយោជន៍ដល់ជាតិនិងប្រជាជនកម្ពុជាយើង។
សូមជម្រាបថា គម្រោង«ព្រែកជីកហ្វូណនតេជោ» ដែលតភ្ជាប់ផ្លូវទឹករវាងទន្លេ ទៅកាន់សមុទ្ររបស់កម្ពុជា នាពេលនេះ នឹងពង្រីកវិសាលភាពនៃការប្រើប្រាស់សក្តានុពលដឹកជញ្ជូនតាមផ្លូវទឹករបស់ប្រទេសកម្ពុជា សំដៅចូលរួមលើកកម្ពស់សកម្មភាពសេដ្ឋកិច្ច-សង្គម ឱ្យកាន់តែមានការរីកចម្រើនឈានទៅមុខមួយកម្រិតថែមទៀត។
តាមការសិក្សាបង្ហាញថា ផ្លូវទឹកព្រែកជីកហ្វូណន-តេជោ មានប្រវែង ១៨០ គីឡូម៉ែត្រ ចាប់ពីព្រែកតាកែវនៃទន្លេមេគង្គ ឆ្លងកាត់តាមព្រែកតាឯកនៃទន្លេបាសាក់ រួចចូលតាមព្រែកតាហ៊ីង នៃទន្លេបាសាក់ ស្រុកកោះធំ និងបន្តរហូតដល់សមុទ្រខេត្តកែប ដោយឆ្លងកាត់ខេត្តចំនួន ៤ រួមមាន ខេត្តកណ្តាល ខេត្តតាកែវ ខេត្តកំពត និងខេត្តកែប ដែលមានប្រជាពលរដ្ឋសរុបប្រមាណ ១.៦លាននាក់ រស់នៅអមសងខាងផ្លូវទឹក។
ការសាងសង់គម្រោងផ្លូវទឹកពីទន្លេឆ្ពោះទៅសមុទ្ររបស់កម្ពុជា នេះ ត្រូវបានប៉ាន់ស្មានថា នឹងចំណាយទុនវិនិយោគ ១,៧០០លានដុល្លារអាម៉េរិក និងប្រើរយៈពេលសាងសង់ប្រមាណ ៤ឆ្នាំ៕
https://www.youtube.com/watch?v=1HquVGenybQនាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី