2024-09-26
ឃី ភារៈ
2024-09-26
ឃី ភារៈ
ភ្នំពេញ៖ អគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ (ក.ប.ប.) នៃក្រសួងពាណិជ្ជកម្ម បានបំផ្លាញចោលបារីចំនួន ៣៤៦កេស ដែលមិនអនុលោមតាមច្បាប់ បទប្បញ្ញតិបច្ចេកទេស ខូចគុណភាព និងគ្មានប្រភពច្បាស់លាស់។ នេះបើតាមការចុះផ្សាយរបស់ក្រសួងពាណិជ្ជកម្ម កាលពីថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៤។
ការបំផ្លាញចោលទៅតាមនីតិវិធីនេះ ធ្វើឡើងក្រោមការសហការជាមួយនគរបាលប្រឆាំងបទល្មើសសេដ្ឋកិច្ចនៃស្នងការដ្ឋាននគរបាលរាជធានីភ្នំពេញ និងក្រោមការដឹកនាំ និងសម្របសម្រួល ដោយតំណាងអយ្យការអមសាលាដំបូងរាជធានីភ្នំពេញ នៅទីលានចាក់សំរាម ក្នុងសង្កាត់ជើងឯក ខណ្ឌដង្កោ រាជធានីភ្នំពេញ។
ដើម្បីធានាកិច្ចការពារសុខុមាលភាពពលរដ្ឋ ក្នុងការប្រើប្រាស់ផលិតផលប្រកបដោយគុណភាព សុវត្ថិភាព អគ្គនាយកដ្ឋាន ក.ប.ប. បានណែនាំដល់មន្រ្តីក្រោមឱវាទឱ្យបង្កើនការចុះតាមដាន ស្រាវជ្រាវ ត្រួតពិនិត្យ និងបង្រ្កាបរាល់ទីតាំង និងមធ្យោបាយដឹកជញ្ជូន។ មួយវិញទៀត ប្រតិបត្តិករអាជីវកម្មនាំចូល ចែកចាយ ផលិតផលទំនិញ ត្រូវបង្ហាញលិខិតអនុញ្ញាតពីស្ថាប័នពាក់ព័ន្ធពីប្រទេសនាំចេញ ដោយត្រូវគោរព និងអនុវត្តឱ្យបានត្រឹមត្រូវស្របទៅតាមលក្ខខណ្ឌតម្រូវនៃការវេចខ្ចប់ និងដឹកជញ្ជូន ស្តុកទុក រួមទាំងភាពអនុលោមទៅតាមច្បាប់ និងបទប្បញ្ញត្តិជាធរមាន៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី