2024-04-26
ទូច សូរិយា
2024-04-26
ទូច សូរិយា
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម បានកំណត់ឱ្យបុគ្គលដែលធ្វើធុរកិច្ចផ្គត់ផ្គង់ផលិតផលទំនិញ និងសេវាទាំងអស់ ត្រូវបិទស្លាកតម្លៃជាប្រាក់រៀលលើផលិតផលទំនិញ និងសេវាគ្រប់មុខ ដែលតាំងលក់ ក្នុងផ្សារទំនើប ម៉ាត មីនីម៉ាត អាគារលក់ផលិតផល ស្ថានីយដេប៉ូលក់ប្រេងឥន្ធនៈជាដើម។ នេះបើតាមសេចក្តីប្រកាស ស្តីពី ការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញលក់។
ក្នុងសេចក្តីប្រកាសរបស់ក្រសួងពាណិជ្ជកម្ម បានបញ្ជាក់ថា ការបិទស្លាកតម្លៃជាប្រាក់រៀលលើផលិតផលទំនិញ និងសេវាគ្រប់មុខ ចំពោះតូប ឬបញ្ជរលក់ទំនិញបន្ទាប់បន្សំ ត្រូវបានលើកលែង។ ចំពោះ ករណីដែលអាចបិទស្លាកថ្លៃជារូបិយប័ណ្ណបរទេសបាន លុះត្រាតែមានការអនុញ្ញាតពីក្រសួង ស្ថាប័ន ឬអាជ្ញាធរមានសមត្ថកិច្ចពាក់ព័ន្ធស្របទៅតាមច្បាប់ឬបទប្បញ្ញតិដែលមានជាធរមាន។
ក្នុងសេចក្តីប្រកាស ស្តីពី ការអនុវត្តមិនសុចរិតក្នុងធុរកិច្ច ពាក់ព័ន្ធនឹងការផ្សាយពាណិជ្ជកម្ម និងការជំរុញលក់ ដែលចេញផ្សាយកាលពីថ្ងៃទី១២ ខែមេសា ឆ្នាំ២០២៤ ក៏បានបញ្ជាក់បន្ថែមថា ការបិទស្លាកតម្លៃ ត្រូវតែសរសេរជាអក្សរខ្មែរនៅពីមុខ ឬនៅពីលើ និងអក្សរបរទេសត្រូវនៅបន្ទាប់ ឬនៅពីខាងក្រោម៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី