SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរ បានផ្តល់ហិរញ្ញប្បទាន ២៥,២លានដុល្លារ និងកម្ចី ១២,៣លានដុល្លារ ដល់ SMEs


គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរ បានផ្តល់ហិរញ្ញប្បទាន ២៥,២លានដុល្លារ និងកម្ចី ១២,៣លានដុល្លារ ដល់ SMEs
គំនិតអាជីវកម្ម

2025-02-07

ទូច សូរិយា

គំនិតអាជីវកម្ម

2025-02-07

ទូច សូរិយា

A+ A-

ភ្នំពេញ៖ គិតត្រឹមឆ្នាំ២០២៤ សហគ្រិនខ្មែរ បានផ្តល់ជំនួយបច្ចេកទេស និងជំនួយហិរញ្ញវត្ថុដល់សហគ្រាសធុនតូច និងមធ្យម (SMEs) ជាច្រើននៅកម្ពុជា ដែលក្នុងនោះ ហិរញ្ញប្បទានវិនិយោគមានចំនួន ២៥,២លានដុល្លារ និងកម្ចី ១២,៣លានដុល្លារ។ ជំនួយថវិកាគាំទ្រនេះ គឺបានផ្តល់ឱ្យសហគ្រិនចំនួន ៩០៧ នាក់ តាមរយៈកម្មវិធីកញ្ចប់ជំនួយសហគ្រិនខ្មែរ និងកម្មវិធីកៀរគរថវិកាសម្រាប់សហគ្រាសធុនតូច និងមធ្យម។

ក្នុងកិច្ចប្រជុំក្រុមប្រឹក្សាបរធនបាលលើកទី១៧ ដើម្បីបូកសរុបការងារ និងវាយតម្លៃសមិទ្ធផលសំខាន់ៗដែលសម្រេចបានក្នុងឆ្នាំ២០២៤ ព្រមទាំងពិភាក្សាអំពីទិសដៅយុទ្ធសាស្ត្រសម្រាប់ឆ្នាំ២០២៥នេះ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្រ្តីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ បានលើកឡើងថា លទ្ធផលក្នុងឆ្នាំ២០២៤ គឺបង្ហាញពីការខិតខំរបស់សហគ្រិនខ្មែរ ដែលបានដើរតួ ក្នុងការជំរុញភាពរីកចម្រើនរបស់អាជីវកម្ម និងពង្រឹងឧត្តមភាពក្នុងប្រព័ន្ធអេកូឡូស៊ីសហគ្រិនភាព។

ឯកឧត្តម ហែម វណ្ណឌី ប្រធានក្រុមប្រឹក្សាបរធនបាលនៃសហគ្រិនខ្មែរ បានបន្ថែមថា ឆ្នាំ២០២៥ បេសកកម្មរបស់សហគ្រិនខ្មែរ នឹងបន្តផ្តោតលើការផ្តល់នូវធនធានចាំបាច់ ជំនាញបច្ចេកទេស និងឱកាសផ្សេងៗសម្រាប់សហគ្រិនកម្ពុជា ដើម្បីឱ្យពួកគេអាចរីកចម្រើននៅក្នុងទីផ្សារសកល។ ឆ្នាំ២០២៥នេះ ក៏ជាឆ្នាំដែលសហគ្រិនខ្មែរ ពង្រឹងកិច្ចសហប្រតិបត្តិការបន្ថែមទៀតជាមួយដៃគូជាតិ និងអន្តរជាតិ ដើម្បីកសាងមូលដ្ឋានដែលមានភាពប្រកួតប្រជែង សម្រាប់ការអភិវឌ្ឍរយៈពេលវែងរបស់កម្ពុជាប្រកបដោយចីរភាព ភាពធន់ និងបរិយាប័ន្ន៕


នាំមកជូនដោយ
អត្ថបទទាក់ទង


Fatal error: Uncaught mysqli_sql_exception: Disk full (/tmp/#sql_484f_12.MAI); waiting for someone to free some space... (errno: 28 "No space left on device") in /home/smenews/public_html/posts.php:599 Stack trace: #0 /home/smenews/public_html/posts.php(599): mysqli->query('SELECT p.id, p....') #1 {main} thrown in /home/smenews/public_html/posts.php on line 599