2024-12-05
គិត បុប្ផា
2024-12-05
គិត បុប្ផា
ភ្នំពេញ៖ ឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ជឿជាក់ថា រោងចក្រកែច្នៃឈើដាំក្នុងស្រុកពីដើមអាកាស្យា និងដើមប្រេងខ្យល់ របស់ក្រុមហ៊ុន TNTVN Forestry Co.,Ltd ដែលស្ថិតនៅខេត្តព្រះសីហនុ នឹងរួមចំណែកលើកកម្ពស់ការផ្ទេរបច្ចេកវិទ្យា និងការពង្រឹងសមត្ថភាពឧស្សាហកម្មកម្ពុជា។
ក្នុងពិធីសម្ពោធបើកឱ្យដំណើរការរោងចក្រកែច្នៃឈើដាំនេះផងដែរ ឯកឧត្តម ជា វុទ្ធី ក៏រំពឹងថា រោងចក្រនេះ នឹងនាំផ្តល់អត្ថប្រយោជន៍ដល់សេដ្ឋកិច្ច រួមចំណែកបង្កើតការងារ និងបណ្តុះបណ្តាលជំនាញសម្រាប់ប្រជាពលរដ្ឋកម្ពុជា។ ឯកឧត្តម ជា វុទ្ធី ជំរុញឱ្យក្រុមហ៊ុនខាងលើ ពង្រីកការវិនិយោគបន្ថែមទៀតជាបន្តបន្ទាប់ ពិសេសវិនិយោគលើដំណាំឈើដាំក្នុងស្រុក ដើម្បីផ្គត់ផ្គង់តម្រូវការផលិតកម្មរបស់ក្រុមហ៊ុន និងអាចយកទៅកែច្នៃធ្វើគ្រឿងសង្ហារឹម ខណៈដែលកម្ទេចកម្ទីសំណល់ឈើអាចយកទៅប្រើប្រាស់ជាថាមពលកកើតឡើងវិញ ហើយដំណាំឈើដាំនេះក៏អាចទទួលបានអត្ថប្រយោជន៍ពីឥណទានកាបូនផងដែរ។
ឯកឧត្តមអគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ក៏បានបន្តលើកឡើងពីបរិស្ថានវិនិយោគ, ឧត្តមភាព និងធនធានធម្មជាតិដ៏សម្បូរបែប, កម្លាំងពលកម្មវ័យក្មេងដែលមានជំនាញក្នុងវិស័យឧស្សាហកម្ម និងផលិតកម្ម, តម្លៃពលកម្មដែលមានភាពប្រកួតប្រជែងខ្ពស់ និងការបន្តកសាងហេដ្ឋារចនាសម្ព័ន្ធសម្រាប់ការដឹកជញ្ជូន ដែលកត្តាទាំងនេះ ធ្វើឱ្យកម្ពុជា ក្លាយជាគោលដៅដ៏ទាក់ទាញសម្រាប់ការបណ្តាក់ទុនវិនិយោគ។
គួរបញ្ជាក់ថា កំណើននៃការវិនិយោគ ក្នុងរយៈពេល១១ខែ នៃឆ្នាំ២០២៤ កើនឡើងប្រមាណ៤០% បើធៀបនឹងរយៈពេលដូចគ្នា ក្នុងឆ្នាំ២០២៣។ ជាមួយគ្នានេះ ចាប់ពីខែមករា ដល់ខែវិច្ឆិកា ឆ្នាំ២០២៤ ការវិនិយោគរបស់វៀតណាម ជាប់ចំណាត់ថ្នាក់ទី៣ ក្នុងទំហំទុនវិនិយោគប្រមាណ ៥៥៧លានដុល្លារ។ នេះបើតាមការចុះផ្សាយរបស់ក្រុមប្រឹក្សាកម្ពុជា នាថ្ងៃទី៥ ខែធ្នូ ឆ្នាំ២០២៤៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
info.smenews@gmail.com
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី