2024-03-01
SME News
2024-03-01
SME News
ភ្នំពេញ៖ ក្រសួងពាណិជ្ជកម្ម ជំរុញឱ្យក្រុមហ៊ុន សហគ្រាសរបស់ខ្មែរ ចូលរួមក្នុងពិព័រណ៍ THAIFEX-Anuga Asia 2024 នៅទីក្រុងបាងកក ប្រទេសថៃ ដែលនឹងប្រព្រឹត្តិទៅចាប់ពីថ្ងៃទី២៨ ខែឧសភា ដល់ថ្ងៃទី០១ ខែមិថុនា ឆ្នាំ២០២៤។ ពិព័រណ៍ដែលមានរយៈពេល៥ថ្ងៃនោះ ផ្តោតលើផលិតផលម្ហូបអាហារ និងសម្ភារប្រើប្រាស់ក្នុងភោជនីយដ្ឋាន និងសណ្ឋាគារ។
ក្នុងសេចក្តីប្រកាសព័ត៌មានរបស់ក្រសួងពាណិជ្ជកម្មនៅថ្ងៃទី២៩ កុម្ភៈនេះ គណៈកម្មការរៀបចំពិព័រណ៍បានផ្តល់ស្តង់មួយចំនួនជូនក្រសួងពាណិជ្ជកម្មកម្ពុជា ដើម្បីផ្តល់ជូនក្រុមហ៊ុន/សហគ្រាសកម្ពុជា នាំយកផលិតផលទៅចូលរួមដាក់តាំងបង្ហាញ និងស្វែងរកដៃគូពាណិជ្ជកម្មជាអន្តរជាតិ។ ពិព័រណ៌រៀបចំដោយនាយកដ្ឋានជំរុញ ពាណិជ្ជកម្មអន្តរជាតិ ក្រសួងពាណិជ្ជកម្ម នៃព្រះរាជាណាចក្រថៃ។
ក្រៅពីដាក់តាំងបង្ហាញផលិតផលម្ហូបអាហារ និងភេសជ្ជៈ ឧបករណ៍សម្ភារៈបម្រើដល់ការផលិតម្ហូបអាហារ និងសម្ភារប្រើប្រាស់ក្នុងសណ្ឋាគារ និងភោជនីយដ្ឋាន ក៏នឹងផ្តល់ឱកាសដល់សហគ្រិនខ្មែរបង្កើតបណ្តាញអាជីវកម្មនៅក្នុងឧស្សាហកម្ម ម្ហូបអាហារនិងភេសជ្ជៈ និងវិស័យពាក់ព័ន្ធរបស់ថៃ និងបណ្តាប្រទេសមួយចំនួនទៀតផងដែរ។
ព័ត៌មានបន្ថែមទាក់ទងទៅមន្ត្រីសម្របសម្រួលដើម្បីចូលរួមក្នុងកម្មវិធី តាមរយៈទូរស័ព្ទលេខ ០១២ ៧៧៧ ៩៥៩ ០៧៧ ៣៦១ ៨៣៦ និងអីម៉ែល [email protected] ឬ [email protected] ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី