SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ស្ថានទូតកម្ពុជា បង្កើតវេទិកាទូតសេដ្ឋកិច្ច«កម្ពុជាទំព័រថ្មី ឱកាសធុរកិច្ច និងការវិនិយោគ» ដល់ទូតបរទេស និងវិនិយោគិន នៅប្រទេសថៃ


ស្ថានទូតកម្ពុជា បង្កើតវេទិកាទូតសេដ្ឋកិច្ច«កម្ពុជាទំព័រថ្មី ឱកាសធុរកិច្ច និងការវិនិយោគ» ដល់ទូតបរទេស និងវិនិយោគិន នៅប្រទេសថៃ
A+ A-

ភ្នំពេញ៖ ស្ថានទូតកម្ពុជាប្រចាំនៅប្រទេសថៃ បានរៀបចំវេទិកាទូតសេដ្ឋកិច្ចក្រោមប្រធានបទ៖«កម្ពុជាទំព័រថ្មី ឱកាសធុរកិច្ច និងការវិនិយោគ» ដល់អង្គទូតបរទេស, អង្គការអន្តរជាតិ, ក្រសួងស្ថាប័ន និងវិស័យឯកជនប្រមាណ២៣០រូប កាលពីថ្ងៃទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤ នៅអគារ CW Tower ទីក្រុងបាងកក។ នេះបើតាមការឱ្យដឹងពីក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC)។

ក្នុងវេទិកា ដើម្បីកៀរគរនិងស្វែងយល់ពីសក្តានុពលនិងឱកាសវិនិយោគនៅកម្ពុជានោះ បានលើកយកប្រធានបទចម្បងចំនួន៤ ទី១៖ ស្ថិរភាពនយោបាយ និងកំណើនសេដ្ឋកិច្ចរបស់កម្ពុជា បរិយាកាសអំណោយផលសម្រាប់ធុរកិច្ច និងការ វិនិយោគផ្ទាល់ពីបរទេស។ ទី២៖ ឱកាសធុរកិច្ចនៅកម្ពុជា។ ទី៣៖ ធុរកិច្ច និងការវិនិយោគ៖ ហេតុអ្វីវិនិយោគនៅកម្ពុជា? និងទី៤៖ នីតិវិធីនិងដំណើរការពន្ធដារ៖ ទិដ្ឋភាពច្បាប់របស់កម្ពុជាលើនីតិវិធីនៃការវិនិយោគ និងពន្ធ ការផ្ទេរដើមទុន លក្ខខណ្ឌ និងទិដ្ឋភាពទូទៅនៃកិច្ចព្រមព្រៀងស្តីពីពន្ធត្រួតគ្នា (DTA)»។

តាមការចុះផ្សាយរបស់ CDC កាលថ្ងៃទី១៧ កុម្ភៈកន្លងទៅ អគ្គលេខាធិការរងគណៈកម្មាធិការវិនិយោគកម្ពុជា (គ.វ.ក.) ឯកឧត្តម សួន សុផល ដែលជាវាគ្មិនមួយរូបក្នុងវេទិកាទូតសេដ្ឋកិច្ចនេះ បានថ្លែងបទបង្ហាញ ដោយរំលេចអំពីបរិយាកាសវិនិយោគដែលមានស្ថិរភាព និងភាពទាក់ទាញខ្ពស់, របបវិនិយោគដែលមានបច្ចុប្បន្នភាព និងមានទំនោរជ្រោមជ្រែងការរីកធំធាត់របស់វិស័យឯកជន។ ជាមួយគ្នានេះ ឯកឧត្តម សួន សុផល ក៏បានលើកឡើងពីយន្តការផ្តល់កិច្ចសម្រួលវិនិយោគប្រកបដោយការប្តេជ្ញាចិត្តខ្ពស់ និងភាពកក់ក្តៅ, កញ្ចប់លើកទឹកចិត្តដែលមានភាពបត់បែន និងសម្របជាមួយនឹងនិន្នាការថ្មីនៃចរន្តសេដ្ឋកិច្ចសកល និងសេវាថែទាំវិនិយោគដែលគួរជាទីទុកចិត្តសម្រាប់វិនិយោគិនផងដែរ។

ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានឱ្យដឹងផងដែរថា ស្របគ្នាជាមួយនឹងវេទិកាទូតសេដ្ឋកិច្ចនេះ វិនិយោគិនថៃ ដែលធ្លាប់បានចូលរួមក្នុងវេទិកាធុរកិច្ចកម្ពុជាថៃ កាលពីថ្ងៃទី៧ ខែកុម្ភៈកន្លងទៅ ក៏គ្រោងនឹងមកសិក្សាលើគម្រោងវិនិយោគចំនួន៣ផងដែរ ដែលមានទុនវិនិយោគប៉ាន់ប្រមាណ ១ពាន់លានដុល្លារអាម៉េរិក៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី