2024-07-23
លន់ ចាន់ធូ
2024-07-23
លន់ ចាន់ធូ
ភ្នំពេញ៖ អគ្គនាយកដ្ឋានពន្ធដារ នឹងចុះធ្វើសវនកម្មដល់ទីកន្លែងសហគ្រាសចំនួន៣០០៦ ក្នុងឆ្នាំ២០២៤នេះ។ នេះបើតាមសេចក្តីជូនដំណឹងរបស់អគ្គនាយកដ្ឋានពន្ធដារ កាលពីថ្ងៃទី០៩ ខែកក្ដដានេះ ដោយផ្អែកតាមច្បាប់ស្តីពីសារពើពន្ធ និងប្រកាសស្តីពីសវនកម្មពន្ធដារ និងសៀវភៅណែនាំស្តីពីបែបបទ និងនីតិវិធីនៃការធ្វើសវនកម្មពន្ធដារ សម្រាប់មន្ត្រីពន្ធដារនិងអ្នកជាប់ពន្ធ។
លិខិតជូនដំណឹងស្តីពី«ការអនុវត្តកម្មវិធីសវនកម្មពន្ធដារឆ្នាំ២០២៤»នេះ អគ្គនាយកដ្ឋានពន្ធដារ នឹងផ្ញើដល់សហគ្រាសនីមួយៗដើម្បីត្រៀមខ្លួនក្នុងការផ្តល់កិច្ចសហការជាមួយនឹងរដ្ឋបាលសារពើពន្ធ។ អគ្គនាយកដ្ឋានពន្ធដារ បានគូសបញ្ជាក់ប្រាប់អ្នកជាប់បន្ធបន្ថែមថា សហគ្រាសអាចត្រូវចុះធ្វើសវនកម្មដល់ទីកន្លែងតែម្តងក្នុងរង្វង់៣ឆ្នាំ លើកលែងតែករណីដែលអគ្គនាយកដ្ឋានពន្ធដារ រកឃើញថា មានហានិភ័យឬភាពមិនប្រក្រតីណាមួយ។
ជាមួយគ្នានេះ សហគ្រាសក៏អាចស្នើសុំមកអគ្គនាយកដ្ឋានពន្ធដារ ក្នុងករណីដែលសហគ្រាសមានបំណងឱ្យមានការចុះធ្វើសវនកម្មពន្ធដារ ដើម្បីត្រួតពិនិត្យការបំពេញកាតព្វកិច្ចសារពើពន្ធរបស់ខ្លួនក្នុងរង្វង់៣ឆ្នាំនេះផងដែរ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី