2024-03-23
SME News
2024-03-23
SME News
ភ្នំពេញ៖ មន្ត្រីជំនាញបានរកឃើញទីតាំងសិប្បកម្មផលិតផលិតផលម្ហូបអាហារ ១កន្លែង នៅខណ្ឌទួលគោក និងទីតាំងផលិតស្តុកទុកនំបាយក្តាំង និងគ្រឿងសមុទ្របង្កក ២កន្លែង នៅខណ្ឌដង្កោ មិនត្រូវតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិច្បាប់នោះទេ។
បើតាមការបញ្ជាក់របស់មន្ត្រីជំនាញ នៃអគ្គនាយកដ្ឋានការពារអ្នកប្រើប្រាស់ កិច្ចការប្រកួតប្រជែង និងបង្ក្រាបការក្លែងបន្លំ(ក.ប.ប.) កាលពីថ្ងៃទី២២ ខែមីនា ឆ្នាំ២០២៤ ទីតាំងផលិត ស្តុកទុក និងចែកចាយ ទាំង៣នោះ ត្រូវបានមន្ត្រីយើងរកឃើញថា ពុំស្របតាមស្តង់ដារបច្ចេកទេស និងបទប្បញ្ញត្តិជាធរមានឡើយ។
ផលិតផលដែលមន្ត្រីជំនាញបានចុះស្រាវជ្រាវនិងរកឃើញនោះ ត្រូវបានដកយកសំណាកគំរូមួយចំនួនពីទីតាំងទាំង៣នោះ និងបញ្ជូនទៅនាយកដ្ឋានមន្ទីរពិសោធន៍ នៃអគ្គនាយកដ្ឋាន ក.ប.ប. ដើម្បីធ្វើការវិភាគលម្អិតបន្ថែម រកពីសារធាតុគីមីហាមឃាត់លើទំនិញទាំងនោះ៕
នាំមកជូនដោយ
2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...
2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...
ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី