SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រថយន្តជាង ១១ម៉ឺនគ្រឿង បានឆៀកនៅឆមាសទី១ ឆ្នាំ២០២៤ កើនជាង ៤ម៉ឺនគ្រឿង ធៀបនឹងឆ្នាំ២០២៣


រថយន្តជាង ១១ម៉ឺនគ្រឿង បានឆៀកនៅឆមាសទី១ ឆ្នាំ២០២៤ កើនជាង ៤ម៉ឺនគ្រឿង ធៀបនឹងឆ្នាំ២០២៣
សង្គមជាតិ-សេដ្ឋកិច្ច

2024-07-13

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-07-13

គិត បុប្ផា

A+ A-

ភ្នំពេញ៖ រថយន្តចំនួន ១១៥,៨៣៨គ្រឿង បានត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត (ឆៀក) នៅឆមាសទី១ ឆ្នាំ២០២៤។ ក្រសួងសាធារណការ និងដឹកជញ្ជូន បញ្ជាក់កាលពីថ្ងៃទី១២ ខែកក្កដា ឆ្នាំ២០២៤ ថា ចំនួននេះ បានកើនឡើង ៤១,៥៤៨គ្រឿង បើធៀបរយៈពេលដូចគ្នាកាលពីឆ្នាំ២០២៣ ដែលមានចំនួន ៧៤,២៩០គ្រឿង។

តាមច្បាប់ចរាចរណ៍ផ្លូវគោក អ្នកប្រើប្រាស់យានជំនិះមានកាតព្វកិច្ចយកយានជំនិះ មកត្រួតពិនិត្យលក្ខណៈបច្ចេកទេស នៅតាមមណ្ឌលត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានយន្ត(ឆៀក) ឬឆៀកចល័ត។ ការឆៀករថយន្តនេះ គឺក្នុងគោលបំណងឱ្យគ្រប់រថយន្ត រ៉ឺម៉ក និងសឺមីរ៉ឺម៉ក ដែលធ្វើចរាចរណ៍លើផ្លូវថ្នល់ ត្រូវមានវិញ្ញាបនបត្រត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ ចេញដោយក្រសួងសាធារណការ ឬក្រុមហ៊ុនដែលមានការអនុញ្ញាតពីក្រសួងសាធារណការ។

ចំពោះលតាបត្រ និងវិញ្ញាបនបត្រសម្រាប់ប្រភេទយានយន្តនីមួយៗមានសុពលភាព រួមមាន៖ រថយន្តថ្មីប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP) សម្រាប់ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ៤ឆ្នាំ និងរថយន្តចាស់ប្រភេទរថយន្តគ្រួសារ រថយន្តដឹកទំនិញធុនស្រាល(PICK-UP) ប្រើប្រាស់ជាលក្ខណៈគ្រួសារ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ២ឆ្នាំ។ ចំណែក រថយន្តថ្មីធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តូបករណ៍ថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ២ឆ្នាំ។

រថយន្តចាស់សម្រាប់ធ្វើអាជីវកម្មដឹកអ្នកដំណើរ ដឹកទំនិញ និងយានយន្តុបករណ៍ចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាពចំនួន ១ឆ្នាំ និងសឺមីរ៉ឺម៉ក រ៉ឺម៉កថ្មី ដែលមិនទាន់ប្រើប្រាស់ មានសុពលភាព ២ឆ្នាំ និងសឺមីរ៉ឺម៉កចាស់ រ៉ឺម៉កចាស់ ដែលបានប្រើប្រាស់រួចហើយ មានសុពលភាព ១ឆ្នាំ។ ការឆៀកតាមការកំណត់ នឹងផ្តល់អត្ថប្រយោជន៍ដូចជា ផ្តល់សុវត្ថិភាពដល់អ្នកប្រើប្រាស់ កាត់បន្ថយការកកស្ទះ និងគ្រោះថ្នាក់ចរាចរណ៍ រួមចំណែកការពារហេដ្ឋារចនាសម្ព័ន្ធផ្លូវថ្នល់ និងស្ពាន ប្រើប្រាស់រថយន្តបានយូរ ចំណេញពេលវេលា ចំណាយថវិកាតិចក្នុងការជួសជុល និងការពារបរិស្ថាន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី