2025-11-23
គិត បុប្ផា
2025-11-23
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងទេសចរណ៍ និងស្ថានទូតចិន រៀបចំសិក្ខាសាលាថ្នាក់តំបន់ស្តីពី ផែនការសកម្មភាពស្តារ និងភាពធន់វិស័យទេសចរណ៍មេគង្គឡានឆាង ឆ្នាំ២០២៦-២០៣០ ផ្តល់ឱកាសដ៏យុវជនជានិស្សិត ជាអ្នកប្រកបវិជ្ជាជីវៈ ឬក៏សហគ្រិន ភ្ជាប់ទំនាក់ទំនងគ្នា ធ្វើការរួមគ្នា សហការចាប់ឱកាសបង្កើតអាជីវកម្មទេសចរណ៍រួមគ្នា។
ឯកឧត្តម ហួត ហាក់ រដ្ឋមន្រ្តីក្រសួងទេសចរណ៍ បានលើកឡើងថា វាយតម្លៃខ្ពស់ចំពោះសិក្ខាសាលាថ្នាក់តំបន់នេះថា មិនត្រឹមតែជាការចូលរួមចំណែកក្នុងការអភិវឌ្ឍវិស័យទេសចរណ៍ ដែលជាវិស័យដ៏សំខាន់មួយក្នុងសេដ្ឋកិច្ចទេ ប៉ុន្តែជាការរិះរកគំនិតផែនការបង្កើនសន្ទុះការងើបឡើងវិញរបស់វិស័យនេះ តាមរយៈការចូលរួមរបស់យុវជនពីបណ្តាប្រទេសជាសមាជិក។ សិក្ខាសាលាអន្តរជាតិដ៏ធំនេះ ជាវេទិការឹតបន្តឹង និងពូនជ្រំទំនាក់ទំនងមិត្តភាព កិច្ចសហការ និងការផ្លាស់ប្តូរប្រជាជន និងប្រជាជនរវាងបណ្តាប្រទេសក្នុងអាងទន្លេមេគង្គ ដែលគម្រោងនេះត្រូវបានឧបត្តម្ភគាំទ្រទាំងស្រុងដោយភាគីមិត្តចិន។
លើសពីនេះ សិក្ខាសាលាថ្នាក់តំបន់ស្តីពី ផែនការសកម្មភាពស្តារ និងភាពធន់វិស័យទេសចរណ៍មេគង្គឡានឆាង ឆ្នាំ២០២៦-២០៣០ នឹងជំរុញសន្ទុះងើបឡើងវិញនៃការវិនិយោគក្នុងវិស័យទេសចរណ៍ និងកំណើនភ្ញៀវទេសចរជាតិ ចិន និងអន្តរជាតិមកលេងតំបន់អាងទន្លេមេគង្គផងដែរ។
គួរបញ្ជាក់ថា សិក្ខាសាលានេះ មានការចូលរួមពីឯកឧត្តម Wang Wenbin ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពនៃសាធារណៈប្រជាមានិតចិន, ឯកឧត្តម មាស គឹមហេង រដ្ឋលេខាធិការក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ, ឯកឧត្តម ឌី រ៉ាដូ អភិបាលរងខេត្តសៀមរាប និងប្រតិភូអន្តរជាតិមកពីបណ្តាប្រទេសចិន មីយ៉ាន់ម៉ា វៀតណាម ឡាវ និងកម្ពុជា ព្រមទាំងអ្នកជំនាញទេសចរណ៍ល្បីៗ សាស្រ្តាចារ្យមកពីសកលវិទ្យាល័យចិនធំៗ និងល្បី យុវជន-យុវនារីជាទូតទេសចរណ៍វ័យក្មេងមេគង្គ-ឡានឆាង ភ្ញៀវកិត្តយសជាតិ និងអន្តរជាតិ ប្រមាណជាង៣០០នាក់៕
នាំមកជូនដោយ

2023-08-13
លោក រាជៈ ឥន្រ្ទរៈរដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2024-07-28
គិត បុប្ផាតើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...



ដីឡូត៍លេខ១១ ផ្លូវសម្តេច ជា ស៊ីម (1928) ភូមិច្រេស សង្កាត់គោកឃ្លាង ខណ្ឌសែនសុខ រាជធានីភ្នំពេញ
096 85 222 85 / 012 81 08 81
Telegram Contact
© រក្សារសិទ្ធគ្រប់យ៉ាងដោយ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី