SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងទេសចរណ៍ អំពាវនាវវិស័យឯកជន និងសមាគមទេសចរណ៍ ចូលរួមពិព័រណ៍នៅម៉ាឡេស៊ី បង្កើតឱកាសអាជីវកម្ម


ក្រសួងទេសចរណ៍ អំពាវនាវវិស័យឯកជន និងសមាគមទេសចរណ៍ ចូលរួមពិព័រណ៍នៅម៉ាឡេស៊ី បង្កើតឱកាសអាជីវកម្ម
A+ A-

ភ្នំពេញ៖ ក្រសួងទេសចរណ៍ អំពាវនាវឱ្យសមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ចូលរួមពិព័រណ៍ទេសចរណ៍ «ASEAN Travel Exchange (TRAVEX)» នៅប្រទេសម៉ាឡេស៊ី ដើម្បីលើកកម្ពស់កំណើនទេសចរណ៍ក្នុងតំបន់ និងបង្កើតឱកាសអាជីវកម្មទេសចរណ៍នៅកម្ពុជា។ នេះបើតាមសេចក្តីជូនដំណឹងរបស់ក្រសួងទេសចរណ៍ នាថ្ងៃទី២០ ខែវិច្ឆិកា ឆ្នាំ២០២៤។

ពិព័រណ៍ទេសចរណ៍ TRAVEX នេះ នឹងចាប់ផ្តើមពីថ្ងៃទី១៩-២៥ ខែមករា ឆ្នាំ២០២៥ នៅទីក្រុង Johor ប្រទេសម៉ាឡេស៊ី ដែលនឹងមានការចូលរួមពីប្រតិបត្តិករទេសចរណ៍, ប្រព័ន្ធផ្សព្វផ្សាយព័ត៌មាន, អ្នកលក់ និងអ្នកទិញ និងស្តង់ពិព័រណ៍ប្រមាណ ២០០ស្តង់ ដែលមានការតាំងបង្ហាញផលិតផលទេសចរណ៍ពីបណ្ដាប្រទេសសមាជិកអាស៊ានផងដែរ។ ការចូលរួមពិព័រណ៍ទេសចរណ៍អន្តរជាតិនេះ ជួយផ្សព្វផ្សាយពីសក្តានុពលទេសចរណ៍ដ៏សម្បូរបែបរបស់កម្ពុជា ឱ្យកាន់តែទូលាយនៅលើទីផ្សារអន្តរជាតិ ជាពិសេសទីផ្សារអាស៊ាន បង្កើតទំនាក់ទំនងអាជីវកម្មថ្មីកិច្ចសហប្រតិបត្តិការល្អក្នុងវិស័យទេសចរណ៍ និងការពង្រឹងភាពជាដៃគូទេសចរណ៍ជាតិ-អាស៊ានទៀតផង។

ក្នុងឱកាសទៅចូលរួមពិព័រណ៍ទេសចរណ៍ខាងលើ ក្រសួងទេសចរណ៍ ក៏នឹងចូលរួមក្នុងវេទិកាទេសចរណ៍អាស៊ាន ឆ្នាំ២០២៥ «ASEAN TOURISM FORUM 2025» ក្រោមប្រធានបទ៖ «រួបរួមជាចលនា-កំណត់ទិសដៅទេសចរណ៍អាស៊ាននៅថ្ងៃស្អែក»ផងដែរ។ ចំពោះ សមាគមទេសចរណ៍ ប្រតិបត្តិករទេសចរណ៍ ផ្នែកឯកជន អ្នកសារព័ត៌មាន ភ្ញៀវទេសចរជាតិ-អន្តរជាតិ និងសាធារណជន ដែលមានបំណងចូលរួមពិព័រណ៍ទេសចរណ៍ TRAVEX អាចទំនាក់ទំនងតាមរយៈទូរស័ព្ទ៖ +៨៥៥ ១២ ៤១ ៤១ ៩១, +៨៥៥ ១២ ២៤៩ ៨៧៨ និង Email: [email protected] / [email protected]


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី