SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យយុវជនខិតខំធ្វើជានវានុវត្តន៍ករ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានិងដំណោះស្រាយថ្មីៗ


រដ្ឋមន្ត្រីឧស្សាហកម្ម ជំរុញឱ្យយុវជនខិតខំធ្វើជានវានុវត្តន៍ករ ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យានិងដំណោះស្រាយថ្មីៗ
សង្គមជាតិ-សេដ្ឋកិច្ច

2025-01-08

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2025-01-08

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ហែម វណ្ណឌី រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ លើកទឹកចិត្តក្រុមយុវជនដែលទទួលបានជ័យលាភីក្នុងការប្រកួតពានរង្វាន់វិទ្យាសាស្ត្រអាស៊ាន+៣ បន្តខិតខំធ្វើជាបុគ្គលគំរូ និងជានវានុវត្តន៍ករនាពេលអនាគត ដើម្បីអភិវឌ្ឍន៍បច្ចេកវិទ្យា និងដំណោះស្រាយថ្មីៗ ដែលអាចប្រើប្រាស់ទូទាំងពិភពលោក។

ក្នុងជំនួបជាមួយក្រុមយុវជនជ័យលាភីក្នុងការប្រកួតពានរង្វាន់នៅប្រទេសកូរ៉េ កាលពីថ្ងៃទី២១-២៥ ខែធ្នូ ឆ្នាំ២០២៤នេះ រដ្ឋមន្ត្រីក្រសួងឧស្សាហកម្ម បានបន្តថា ការប្រកួតពានរង្វាន់នេះ គឺជាមោទនភាពសម្រាប់កម្ពុជា និងសម្រាប់គ្រួសារប្អូនៗ ដោយបានក៏បង្ហាញថា ជោគជ័យកើតឡើងដោយការខិតខំប្រឹងប្រែងពិតប្រាកដ មិនថារៀននៅសាលារដ្ឋ ឬសាលាឯកជនទេ។

ឯកឧត្តម ហែម វណ្ណឌី បានបញ្ជាក់ថា ការអប់រំជំនាញ STEAM គឺជាកាតាលីករដែលអាចជំរុញកម្ពុជាឱ្យក្លាយជាប្រទេសរីកចម្រើននាពេលអនាគត ជាពិសេសតាមរយៈការអភិវឌ្ឍមូលធនមនុស្ស ដូចជាវិស្វករ និងអ្នកវិទ្យាសាស្ត្រសម្រាប់ឧស្សាហកម្មផ្សេងៗ។ គួរបញ្ជាក់ថា ក្រសួងឧស្សាហកម្ម បានជ្រើសរើសគ្រូបង្រៀន២នាក់ និងសិស្ស៨នាក់ ចូលរួមក្នុងកម្មវិធីប្រកួតប្រជែងវិទ្យាសាស្ត្រ ASEAN+3 for the Gifted in Science លើកទី១៤ ដែលក្នុងនោះមានកម្មវិធីបណ្តុះបណ្តាល សិក្ខាសាលា និងដំណើរទស្សនកិច្ចសិក្សា ដើម្បីលើកកម្ពស់ចំណេះដឹង និងជំនាញផ្នែកវិទ្យាសាស្ត្រ ការផ្លាស់ប្តូរវប្បធម៌ និងកិច្ចសហប្រតិបត្តិការក្នុងតំបន់៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី