SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

អាជីវករនៅភ្នំពេញ ១,៣៨៥នាក់ បានចូលរួម«វគ្គចាប់យកឌីជីថល» ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូល


អាជីវករនៅភ្នំពេញ ១,៣៨៥នាក់ បានចូលរួម«វគ្គចាប់យកឌីជីថល» ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូល
សង្គមជាតិ-សេដ្ឋកិច្ច

2024-12-28

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2024-12-28

គិត បុប្ផា

A+ A-

ភ្នំពេញ៖ មជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» បានបើកបណ្តុះបណ្តាលវគ្គចាប់យកឌីជីថលស្តីពី «បរិវត្តកម្មឌីជីថលសម្រាប់សេដ្ឋកិច្ចក្រៅប្រព័ន្ធ» ជំនាន់ទី១ ដល់អាជីវករនៅភ្នំពេញ ដែលក្នុងនោះមានថ្នាក់ដឹកនាំ មន្ត្រីជំនាញរបស់រដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ អ្នកបង្ហាត់បង្ហាញ ភ្ញៀវកិត្តិយស និងអាជីវករសរុប ១,៣៨៥នាក់ ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូល។

អាជីវករមកពីខណ្ឌទាំង ១៤នោះ រួមមាន៖ ខណ្ឌជ្រោយចង្វារចំនួន ១០២នាក់, ខណ្ឌព្រែកព្នៅ ៧៦នាក់, ខណ្ឌសែនសុខ ១០៦នាក់, ខណ្ឌកំបូល ១១៦នាក់, ខណ្ឌឬស្សីកែវ ១០៣នាក់, ខណ្ឌដូនពេញ ១១៥នាក់ និងខណ្ឌពោធិ៍សែនជ័យ ១៣៨នាក់។ ចំណែកខណ្ឌ ៧មករា មានអ្នកចូលរួមក្នុងវគ្គចាប់យកឌីជីថលចំនួន ៨០នាក់, ខណ្ឌចំការមនចំនួន ៩២នាក់, ខណ្ឌដង្កោ ៨៩នាក់, ខណ្ឌទួលគោក ៨៥នាក់, ខណ្ឌបឹងកេងកង ៧៤នាក់, ខណ្ឌច្បារអំពៅ ១០២នាក់ និងខណ្ឌមានជ័យចំនួន ១០៧នាក់។

«វគ្គចាប់យកឌីជីថល» ត្រូវបានរៀបចំឡើងដោយកិច្ចសហការរវាងមជ្ឈមណ្ឌលបណ្ដុះធុរកិច្ចថ្មី «តេជោ» ដែលជាស្ថាប័នអនុវត្ត កម្មវិធីបរិវត្តកម្មឌីជីថលសហគ្រាស-Enterprises Go Digital (EGD) និងរដ្ឋបាលខណ្ឌទាំង១៤ នៃរាជធានីភ្នំពេញ ដោយមានការគាំទ្រថវិកាពី មូលនិធិអភិវឌ្ឍន៍ជំនាញ។ កម្មវិធីនេះដែរ មានគោលបំណងពង្រឹងសមត្ថភាពឌីជីថលរបស់សហគ្រាស ដើម្បីផ្លាស់ប្តូរបៀបរបបប្រកបអាជីវកម្មក្នុងយុគសម័យឌីជីថល ព្រមទាំងជំរុញការចាប់យកការប្រើប្រាស់បច្ចេកវិទ្យាឌីជីថលនៅក្នុងប្រតិបត្តិការអាជីវកម្ម ដើម្បីបង្កើនផលិតភាព និងប្រាក់ចំណូលដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី