SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

កម្មករធ្វើការនៅរោងចក្រមួយដែលត្រូវភ្លើងឆេះនៅខណ្ឌដង្កោ អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ចាប់ពីថ្ងៃទី២០ កុម្ភៈតទៅ


កម្មករធ្វើការនៅរោងចក្រមួយដែលត្រូវភ្លើងឆេះនៅខណ្ឌដង្កោ អាចបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ ចាប់ពីថ្ងៃទី២០ កុម្ភៈតទៅ
សង្គមជាតិ-សេដ្ឋកិច្ច

2025-02-16

គិត បុប្ផា

សង្គមជាតិ-សេដ្ឋកិច្ច

2025-02-16

គិត បុប្ផា

A+ A-

ភ្នំពេញ៖ ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងសហការជាមួយរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី FOREMART (CAMBODIA) CO., LTD. ស្ថិតនៅភូមិអន្លង់គងថ្មី សង្កាត់ព្រៃស ខណ្ឌដង្កោ រាជធានីភ្នំពេញ ដែលទទួលរងឧបទ្ទវហេតុអគ្គិភ័យ បើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗដល់កម្មករនិយោជិត ចាប់ពីថ្ងៃទី២០ ខែកុម្ភៈ ឆ្នាំ២០២៥ តទៅ។

ការបើកប្រាក់ឈ្នួល និងប្រាក់បំណាច់ផ្សេងៗ នឹងធ្វើនៅសាលាខណ្ឌដង្កោ រាជធានីភ្នំពេញ ចាប់ពីម៉ោង ៨:០០នាទីព្រឹក ដោយក្នុងនោះកម្មករនិយោជិតត្រូវភ្ជាប់មកនូវឯកសារមួយចំនួន ដូចជា៖ បណ្ណ (កាត) ច្បាប់ដើម ឬកិច្ចសន្យាការងារ និងសៀវភៅការងារ ឬបណ្ណសមាជិក ប.ស.ស. ឬអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរ ឬលិខិតឆ្លងដែន និងបណ្ណបើកប្រាក់ឈ្នួលប្រចាំខែរបស់កម្មករនិយោជិតម្នាក់ៗ (បើមាន)។

សម្រាប់ព័ត៌មានបន្ថែម កម្មករអាចទំនាក់ទំនងមកតាមរយៈលេខ ០១២ ៤៣៦ ១៤៣ ឬ ០១០ ៦៦៨ ៣៣៣។ ចំពោះកម្មករនិយោជិត ដែលមិនទាន់ទទួលបានការងារថ្មីធ្វើ អាចមកទទួលយកឱកាសការងារថ្មីពីមជ្ឈមណ្ឌលការងារចល័តនៃទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដែលប្រចាំការនៅរោងចក្រ ហ្វ័រម៉ាត (ខេមបូឌា) ខូ អិលធីឌី ឬមកកាន់ NEA ដែលស្ថិតនៅបរិវេណក្រសួងការងារ ឬទំនាក់ទំនងតាមរយៈលេខ ០៧៧ ២៣២ ៣៧៨ / ០១៦ ៧៨៦ ៦៥៥៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី