SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុប ៩,១៦លានអង្គ/នាក់ហើយ គិតត្រឹមដើមខែសីហានេះ


យុទ្ធនាការ «ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» មានអ្នកចូលរួមសរុប ៩,១៦លានអង្គ/នាក់ហើយ គិតត្រឹមដើមខែសីហានេះ
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-09

អ៊ួន សំណាង

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-09

អ៊ួន សំណាង

A+ A-

ភ្នំពេញ៖ យុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ដែលផ្តួចផ្តើមដោយរដ្ឋមន្ត្រីក្រសួងបរិស្ថាន ឯកឧត្តមបណ្ឌិត អ៊ាង សុផល្លែត គិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ មានអ្នកចូលរួមសរុប ៩,១៦លានអង្គ/នាក់ហើយ ខណៈដែលគម្រោងនេះបានចាប់ផ្តើមតាំងពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៣មកម្ល៉េះ។

យុទ្ធនាការនេះ ធ្វើឡើងក្នុងគោលបំណងកាត់បន្ថយការប្រើប្រាស់ថង់ប្លាស្ទិក នៅតាមសាលារៀន ដើម្បីធ្វើកម្ពុជាអាចកាត់បន្ថយ សំណល់សំរាម ប្លាស្ទិក សម្រាប់ការអភិវឌ្ឍដោយចីរភាព។ ក្រុមគោលដៅដែលចូលរួមអនុវត្តគម្រោងនេះ រួមមានសិស្សានុសិស្ស លោកគ្រូអ្នកគ្រូ អាជីវករនៅតាមផ្សារ និងប្រជាពលរដ្ឋ។

បើគិតត្រឹមថ្ងៃទី០៧ ខែសីហា ឆ្នាំ២០២៤នេះ មានអ្នកចូលរួមក្នុងយុទ្ធនាការ«ថ្ងៃនេះ ខ្ញុំមិនប្រើថង់ប្លាស្ទិកទេ» ចំនួន១៩,២១៧នាក់ នៅខេត្តចំនួន៦ គឺខេត្តកែប, ខេត្ដសៀមរាប, ខេត្តព្រៃវែង, ខេត្តតាកែវ, ខេត្តកំពង់ស្ពឺ, ខេត្តត្បូងឃ្មុំ, និងខេត្តក្រចេះ។ ក្នុងនោះ សិស្សានុសិស្សមានចំនួន ១១,៨៣៧នាក់, លោកគ្រូអ្នកគ្រូចំនួន ៧,២២០នាក់, អាជីវករ និងប្រជាពលរដ្ឋមានចំនួន ១៦០នាក់ផងដែរ។

គួរបញ្ជាក់ផងដែរ«យុទ្ធនាការកាត់បន្ថយថង់ប្លាស្ទិក» បានឆ្លុះបញ្ចាំងពីឆន្ទៈរួមគ្នា របស់ប្រជាពលរដ្ឋយើងទាំងអស់គ្នា ជាមួយប្រជាជាតិលើសកលលោក«ដើម្បីភាពល្អបរិសុទ្ធបរិស្ថានយើង» ទៅថ្ងៃអនាគត៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី