SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យសាកលវិទ្យាល័យរបស់ជប៉ុន បន្ថែមកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម ដែលអាចគ្រប់គ្រង«សហគមន៍កសិកម្មទំនើប»


រដ្ឋមន្ត្រីកសិកម្ម ស្នើឱ្យសាកលវិទ្យាល័យរបស់ជប៉ុន បន្ថែមកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម ដែលអាចគ្រប់គ្រង«សហគមន៍កសិកម្មទំនើប»
សង្គមជាតិ-សេដ្ឋកិច្ច

2024-11-02

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-11-02

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ឯកឧត្តម ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ស្នើឱ្យសាកលវិទ្យាល័យណាហ្គោយ៉ារបស់ប្រទេសជប៉ុន ពិនិត្យលទ្ធភាពបន្ថែមនូវកម្មវិធីសិក្សាផ្នែកវិស្វកម្មកសិកម្ម ដែលសិក្សាលើគ្រឿងយន្តកសិកម្ម និងជំរុញកម្មវិធីសិក្សាពាក់ព័ន្ធនឹងជំនាញទន់ ដោយផ្តល់នូវការសិក្សាភាពជាអ្នកដឹកនាំ ដើម្បីអាចគ្រប់គ្រងនូវសហគមន៍កសិកម្មទំនើប ប្រកបដោយប្រសិទ្ធភាពសេដ្ឋកិច្ច។

ក្នុងជំនួបជាមួយសាស្រ្តាចារ្យនៃសាកលវិទ្យាល័យណាហ្គោយ៉ា និងក្រុមហ៊ុន SATAKE រដ្ឋមន្ត្រីក្រសួងកសិកម្ម ក៏បានលើកទឹកចិត្តដល់សាកលវិទ្យាល័យណាហ្គោយ៉ា ធ្វើកម្មវិធីសិក្សាដល់និស្សិតជប៉ុនមកកាន់កម្ពុជា ដើម្បីផ្លាស់ប្តូរបទពិសោធ និងការសិក្សាស្រាវជ្រាវ ជាមួយនិស្សិតសាកលវិទ្យាល័យកសិកម្មកម្ពុជាទាំង៣ ដែលក្នុងនោះនិស្សិតជប៉ុនក៏អាចស្វែងយល់ពីវិស័យកសិកម្មកម្ពុជាផងដែរ។

តាមការចុះផ្សាយរបស់ក្រសួងកសិកម្ម នាថ្ងៃទី៣០ ខែតុលា ឆ្នាំ២០២៤ ជំនួបពិភាក្សាខាងលើនេះ គឺដើម្បីបង្ហាញពីផែនការសកម្មភាព យុទ្ធសាស្រ្តអន្តរជាតិ របស់សាកលវិទ្យាល័យណាហ្គោយ៉ានៅក្នុងប្រទេសកម្ពុជា ជាពិសេសគម្រោងស្រាវជ្រាវវិទ្យាសាស្រ្តកសិកម្ម ការវិវត្តន៍នៃមន្ទីរពិសោធន៍ និងការចូលរួមជួយក្នុងការអភិវឌ្ឍធនធានមនុស្សប្រកបដោយប្រសិទ្ធភាព ក្នុងវិស័យកសិកម្មកម្ពុជា៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី