SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

តើក្រសួងជំនាញមានតួនាទីអ្វីខ្លះ ក្នុងដំណើរការបរិវត្តកម្មឌីជីថល និងរដ្ឋាភិបាលឌីជីថល?


តើក្រសួងជំនាញមានតួនាទីអ្វីខ្លះ ក្នុងដំណើរការបរិវត្តកម្មឌីជីថល និងរដ្ឋាភិបាលឌីជីថល?
សង្គមជាតិ-សេដ្ឋកិច្ច

2024-08-30

ដេប៉ាលីយែរ ម៉ារីលីណា

សង្គមជាតិ-សេដ្ឋកិច្ច

2024-08-30

ដេប៉ាលីយែរ ម៉ារីលីណា

A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ជាក្រសួងជំនាញ ក្នុងដំណើរការរដ្ឋាភិបាលឌីជីថល ដែលមានតួនាទីទទួលបន្ទុកអភិវឌ្ឍន៍និងគ្រប់គ្រងហេដ្ឋារចនាសម្ព័ន្ធទូរគមនាគមន៍ និងបច្ចេកវិទ្យាគមនាគមន៍និងព័ត៌មាន សម្រាប់គាំទ្រដល់ដំណើរការបរិវត្តកម្មឌីជីថលនិងរដ្ឋាភិបាលឌីជីថល។ នេះបើតាមគោលនយោបាយរដ្ឋាភិបាលឌីជីថលកម្ពុជា ២០២២-២០៣៥។

ក្រសួងជំនាញ មានតួនាទីក្នុងដំណើរការបរិវត្តកម្មឌីជីថលនិងរដ្ឋាភិបាលឌីជីថល រួមមាន៖ ហេដ្ឋារចនាសម្ព័ន្ធទូរសព្ទចល័តនិងអចល័ត, ហេដ្ឋារចនាសម្ព័ន្ធអ៊ិនធឺណិត, ហេដ្ឋារចនាសម្ព័ន្ធបណ្តាញរដ្ឋាភិបាលឌីជីថល, ការរៀបចំមជ្ឈមណ្ឌលទិន្នន័យនិងប្រព័ន្ធក្លោដដែលមានលក្ខណៈសមាហរណកម្មស្របតាមអភិក្រមក្នុងទម្រង់ពាក់កណ្តាលវិមជ្ឈការ, ការកំណត់និយាម, ពិធីសារ, ស្តង់ដារនិងការគ្រប់គ្រងកិច្ចប្រតិបត្តិការហេដ្ឋារចនាសម្ព័ន្ធអត្តសញ្ញាណឌីជីថល និងមជ្ឈមណ្ឌលប្រតិបត្តិការសន្តិសុខរដ្ឋាភិបាលឌីជីថល។

បន្ថែមពីនេះ ក្រសួងជំនាញ មានភារកិច្ចរៀបចំនិងផ្តល់សេវាប្រព័ន្ធព័ត៌មានឌីជីថលទៅកាន់ក្រសួងស្ថាប័ននានា ជាអាទិ៍ប្រព័ន្ធ អ៊ីម៉ែលរួម, វិបផតថលជាតិ, ប្រព័ន្ធសហការរួម, ប្រព័ន្ធផ្ញើរសារ, ប្រព័ន្ធគ្រប់គ្រងឯកសារនិងផ្តល់ការអនុម័តអេឡិចត្រូនិក។ ក្រៅពីហេដ្ឋារចនាសម្ព័ន្ធនិងសេវាខាងលើ ក្រសួងប្រៃសណីយ៍ ត្រូវរៀបចំស្តង់ដារ, ធានានិរន្តភាព, ផ្តល់ការប្រឹក្សាយោបល់និងគាំទ្រដល់ក្រសួងស្ថាប័ន និងការបណ្តុះបណ្តាលជំនាញឌីជីថលសម្រាប់មន្រ្តីរាជការ ជាពិសេសមន្ត្រីជាន់ខ្ពស់ និងមន្រ្តីបង្គោលបច្ចេកទេសក្រសួងស្ថាប័ន ក្នុងគោលដៅជំរុញបរិវត្តកម្មឌីជីថល៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី