2025-07-07
គិត បុប្ផា
2025-07-07
គិត បុប្ផា
ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ.) បដិសេធទាំងស្រុងពាក់ព័ន្ធនឹងការផ្សព្វផ្សាយនៅលើបណ្តាញសង្គមព័ត៌មានថៃ ដែលចោទថា កម្ពុជា បានពឹងក្រុមចោរបច្ចេកវិទ្យា (Hacker) កូរ៉េខាងជើង វាយប្រហារទៅលើស្ថាប័នមួយចំនួនរបស់ថៃ។
សេចក្តីជូនដំណឹង ស្តីពីការប្រុងប្រយ័ត្នចំពោះព័ត៌មានមិនពិតលើបណ្តាញសង្គម របស់ក្រសួងប្រៃសនីយន៍ បញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា មិនមានទំនាក់ទំនងជាមួយក្រុម Hacker កូរ៉េខាងជើង ដូចការចោទប្រកាន់ទេ ហើយការចោទនេះដែរ ជាចេតនាអាក្រក់របស់ថៃ ដើម្បីបង្អួចកេរ្តិ៍ឈ្មោះកម្ពុជា លើឆាកអន្តរជាតិ ដូចដែលថៃធ្លាប់បានធ្វើកន្លងមក។
ដោយឡែក ក្រុម Hacker របស់ថៃ ឈ្មោះថា BlackEye-Thai បានវាយប្រហារសាយប័រមកលើប្រព័ន្ធអនឡាញរបស់រដ្ឋាភិបាលកម្ពុជា ស្ទើតែទាំងអស់ក្នុងរយៈពេល ២សប្តាហ៍ចុងក្រោយនេះ តែត្រូវបានទប់ស្កាត់ដោយប្រព័ន្ធការពារសុវត្ថិភាព និងទទួលរងការប៉ះពាល់តិចតួច។ នេះបើតាមការឱ្យដឹងពី ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍៕
នាំមកជូនដោយ