SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ក្រសួងប្រៃសណីយ៍ នឹងរៀបចំការប្រកួតប្រជែងផ្នែកសន្តិសុខសាយប័រ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើម ចូលរួមប្រកួតវគ្គអាស៊ាន


ក្រសួងប្រៃសណីយ៍ នឹងរៀបចំការប្រកួតប្រជែងផ្នែកសន្តិសុខសាយប័រ ដើម្បីជ្រើសរើសបេក្ខភាពឆ្នើម ចូលរួមប្រកួតវគ្គអាស៊ាន
A+ A-

ភ្នំពេញ៖ ក្រសួងប្រៃសណីយ៍ និងទូរគមនាគមន៍ (ក.ប.ទ) នឹងរៀបចំកម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ២០២៥ ដែលប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT) ដើម្បីជ្រើសរើសបេក្ខភាពឆ្នើមចំនួន ៤រូប តំណាងប្រទេសកម្ពុជា សម្រាប់ចូលរួមប្រកួតវគ្គអាស៊ាន (ASEAN ROUND) និងវគ្គអាស៊ានសាយប័រស៊ីហ្គេម (ASEAN Cyber SEA Game) រៀបចំដោយមជ្ឈមណ្ឌលអាស៊ាន-ជប៉ុន សម្រាប់កសាងសមត្ថភាពសន្តិសុខសាយប័រ នៅប្រទេសថៃ។

យោងតាមសេចក្តីប្រកាសរបស់ ក.ប.ទ បានឱ្យដឹងថា កម្មវិធីប្រកួតប្រជែងនេះ មានលក្ខណៈជាបុគ្គលដោយតម្រូវឱ្យអ្នកចូលរួមដោះស្រាយបញ្ហាសន្តិសុខសាយប័រទៅលើដែនដូចជា វិស្វកម្មបញ្ច្រាស គ្រីបតូក្រាហ្វី សន្តិសុខគេហទំព័រ កោសល្យវិច័្ចយ ឬការវាយប្រហារលើកម្មវិធីប្រព័ន្ធ ជាដើមដោយស្វែងរកបំណែកនៃព័ត៌មានហៅថា «Flag» លាក់នៅក្នុងលំហាត់នីមួយៗ។

ទន្ទឹមនឹងនេះ សម្រាប់លក្ខខណ្ឌនៃការជ្រើសរើស គឺត្រូវមានអាយុក្រោម ២៥ឆ្នាំ ដោយឡែកសម្រាប់ស្ត្រី និងជនពិការត្រូវបានលើកទឹកចិត្តក្នុងការដាក់ពាក្យ ក្នុងនោះបេក្ខជនត្រូវបំពេញព័ត៌មានចូលរួមប្រកួតឱ្យបានត្រឹមត្រូវ គោរព និងអនុវត្តតាមលក្ខខណ្ឌនៃការប្រកួត។

សម្រាប់ការប្រកួតប្រជែងនេះដែរ គឺត្រូវធ្វើឡើងចំនួន ៣វគ្គ ដោយឡែកវគ្គទី១ ក្រសួងប្រៃសណីយ៍និងទូរគមនាគមន៍ នឹងជ្រើសរើសបេក្ខជនជ័យលាភីចំនួន ៥រូបក្នុងចំណោមបេក្ខភាពទាំង ១០០រូប បានចូលរួមក្នុងការប្រកួត ដើម្បីទទួលបានមេដាយ និងរង្វាន់លើកទឹកចិត្ត ក្នុងនោះបេក្ខជន ជ័យលាភីលេខ១ នឹងទទួលបានថវិកាចំនួន ២លានរៀល, លេខ២ នឹងទទួលបានថវិកាចំនួន ១លាន ៥សែនរៀល, លេខ៣ នឹងទទួលបានថវិកាចំនួន ១លានរៀល ហើយសម្រាប់ជ័យលាភីលេខ៤ និងលេខ៥ ទទួលបានថវិកាក្នុងម្នាក់ចំនួន ៥សែនរៀល។

វគ្គទី២ ក្រសួងប្រៃសណីយ៍ នឹងធ្វើការជ្រើសរើសបេក្ខជន បេក្ខនារីចំនួន ១៥រូប បន្ថែមពីលើបេក្ខជនជ័យលាភីចំនួន ៥រូបខាងលើ ដើម្បីទទួលបានការបណ្ដុះបណ្ដាល និងពង្រឹងជំនាញបច្ចេកទេសផ្នែកសន្តិសុខសាយប័រពីគ្រូបង្គោលរយៈពេល ៤ខែ សម្រាប់ត្រៀមខ្លួនក្នុងការប្រកួតវគ្គបន្ទាប់។ វគ្គទី៣ បេក្ខជន បេក្ខនារីឆ្នើមចំនួន ៤រូប ក្នុងចំណោមបេក្ខភាពទាំង ២០រូបខាងលើ នឹងត្រូវជ្រើសរើសដោយការប្រឡងតេស្តសមត្ថភាព ដើម្បីក្លាយជាតំណាងប្រទេសកម្ពុជាចូលរួមប្រកួតប្រជែងក្នុងថ្នាក់តំបន់ នៅប្រទេសថៃ។

ដូចនេះសម្រាប់បេក្ខជន បេក្ខនារីទាំងដែលមានចំណាប់អារម្មណ៍ត្រូវដាក់ពាក្យចូលរួមតាមរយៈតំណភ្ជាប់ go.gov.kh/mptc/cncc2025 រហូតដល់ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២៥ ហើយតំណាក់កាលបន្ទាប់ បេក្ខជន បេក្ខនារីទាំងអ ស់នឹងត្រូវឆ្លងកាត់ការជម្រុះតាមប្រព័ន្ធអនឡាញ នៅថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២៥។ ព័ត៌មាននៃការជម្រុះ នឹងត្រូវជូនដំណឹងតាមរយៈអ៊ីម៉ែល ហើយបេក្ខជន បេក្ខនារីចំនួន១០០រូប ដែលបានជាប់ដំណាក់កាលជម្រុះ នឹងត្រូវបានទាក់ទងដើម្បីចូលរួម កម្មវិធីប្រកួតប្រជែងថ្នាក់ជាតិផ្នែកសន្តិសុខសាយប័រប្រចាំឆ្នាំ ២០២៥ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៥ នៅបណ្ឌិត្យសភាបច្ចេកវិទ្យាឌីជីថលកម្ពុជា (CADT)៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី