SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦% នៅឆ្នាំ២០២៥


ADB ព្យាករថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើង ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦% នៅឆ្នាំ២០២៥
សង្គមជាតិ-សេដ្ឋកិច្ច

2024-04-15

ទូច សូរិយា

សង្គមជាតិ-សេដ្ឋកិច្ច

2024-04-15

ទូច សូរិយា

A+ A-

ភ្នំពេញ៖ ធនាគារអភិវឌ្ឍន៍អាស៊ី(ADB) បានចេញផ្សាយរបាយការណ៍ នៅថ្ងៃទី១១ មេសានេះ ថា សេដ្ឋកិច្ចកម្ពុជា នឹងកើនឡើងក្នុងអត្រា ៥,៨% ក្នុងឆ្នាំ២០២៤ និង ៦% ក្នុងឆ្នាំ២០២៥ ដោយការរំពឹងទុកថាជាវិជ្ជមានសម្រាប់កំណើនក្នុងវិស័យកម្មន្តសាល និងការស្ទុះឡើងវិញជាបន្តទៀតនៃវិស័យទេសចរណ៍។

តាមការចុះផ្សាយរបស់ ADB នាថ្ងៃទី១១ ខែមេសា ឆ្នាំ២០២៤ លោកស្រី Jyotsana Varm នាយិកាប្រចាំប្រទេសកម្ពុជារបស់ ADB បានលើកឡើងថា៖ «ទោះបីជាមានបញ្ហាប្រឈមនៃសេដ្ឋកិច្ចពិភពលោកក៏ដោយ ក៏សេដ្ឋកិច្ចកម្ពុជាដំណើរការបានយ៉ាងល្អក្នុងឆ្នាំ២០២៣។ យើងរំពឹងថា កំណើនសេដ្ឋកិច្ចកម្ពុជា នឹងមានភាពកាន់តែប្រសើរក្នុងឆ្នាំ២០២៤-២០២៥ ដោយសារវិស័យកាត់ដេរសម្លៀកបំពាក់ ស្បែកជើង និងទំនិញធ្វើដំណើរ(GFT) នឹងមានកំណើនខ្ពស់ ដោយផ្អែកលើសន្ទុះវិជ្ជមានបានកើតឡើងក្នុងត្រីមាសចុងក្រោយនៃឆ្នាំ២០២៣»។

ក្នុងរបាយការណ៍របស់ ADB បានបញ្ជាក់ថា ទស្សនវិស័យអភិវឌ្ឍន៍អាស៊ី (Asian Development Outlook ឬហៅកាត់ថា ADO) សម្រាប់ខែមេសា ឆ្នាំ២០២៤ បានប៉ាន់ប្រមាណកំណើនសេដ្ឋកិច្ចក្នុងកម្រិត៥% ក្នុងឆ្នាំ២០២៣។ កំណើននេះ ត្រូវបានជំរុញដោយការស្ទុះឡើងវិញ នៅក្នុងវិស័យទេសចរណ៍ បើប្រៀបធៀបនឹងសមិទ្ធផល ដែលវិស័យនេះសម្រេចបានក្នុងឆ្នាំ២០២២ និងកំណើនដ៏រឹងមាំដែលវិស័យកម្មន្តសាលក្រៅពី GFT បន្តសម្រេចបាន។

របាយការណ៍នេះ បានព្យាករពីកំណើនដែលនឹងមានជាបន្តទៀត សម្រាប់សេដ្ឋកិច្ចនៅឆ្នាំ២០២៤- ២០២៥ ដែលមានការគាំទ្រកាន់តែខ្លាំងពីផលិតកម្ម វិស័យកម្មន្តសាលសម្រាប់ការនាំចេញ។ ជាមួយគ្នានេះ អតិផរណាជាមធ្យមប្រចាំឆ្នាំ មានការថយចុះមក២,១% នៅក្នុងឆ្នាំ២០២៣ ដោយសារមានការថយចុះនៃថ្លៃថាមពលអន្តរជាតិ និងត្រូវបានព្យាករថានឹងបន្តនៅក្នុងរង្វង់២% សម្រាប់ឆ្នាំ២០២៤-២០២៥។

របាយការណ៍ដដែល ក៏បានបង្ហាញអំពីការរៀបចំជាយុទ្ធសាស្ត្ររបស់កម្ពុជា សម្រាប់ការឆ្លងផុតពីក្រុមប្រទេសអភិវឌ្ឍន៍តិចតួច(Least-Developed Country) របស់អង្គការសហប្រជាជាតិនៅឆ្នាំ២០១៧ នឹងបានធ្វើឱ្យប្រសើរឡើងនូវស្ថានភាពកម្ពុជាលើឆាកអន្តរជាតិ និងភាពទាក់ទាញផ្នែកវិនិយោគរបស់ខ្លួន៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-13

SME News

ការចរចាប្រាក់ឈ្នួលកម្មករលើកទី៤ នៅមិនទាន់ឯកភាពគ្...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី