SME News

"Unlock business success with SME News!Advertise and connect with entrepreneurs & professionals. Elevate your brand visibility today!"

Contact Telegram

ព័ត៌មានថ្មីៗ

ព័ត៌មានថ្មីៗ

ក្រសួងកសិកម្ម គ្រោងដាក់ដំណើរការ «សេវាស្នើសុំបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វខ្នាតមធ្យម និងធំ» នាថ្ងៃទី២៤ វិច្ឆិកា នេះ


ក្រសួងកសិកម្ម គ្រោងដាក់ដំណើរការ «សេវាស្នើសុំបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វខ្នាតមធ្យម និងធំ» នាថ្ងៃទី២៤ វិច្ឆិកា នេះ
A+ A-

ភ្នំពេញ៖ ក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ មានផែនការបញ្ចូលសេវាសាធារណៈចំនួន៤១ សេវាក្នុងប្រព័ន្ធគំរូស្តង់ដានៃសេវាអេឡិចត្រូនិកសម្រាប់ធុរកិច្ច ក្នុងនោះសេវាស្នើសុំបង្កើតកសិដ្ឋានចិញ្ចឹមសត្វ ឬបង្កាត់ពូជសត្វខ្នាតមធ្យម និងធំ របស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ បានអភិវឌ្ឍន៍ដោយជោគជ័យ នឹងគ្រោងដាក់ឱ្យដំណើរការជាផ្លូវការនាថ្ងៃទី២៤ ខែវិច្ឆិកា ឆ្នាំ២០២៥ខាងមុខ។ នេះបើតាមការលើកឡើងរបស់ ឯកឧត្តម សៀក ឡេង អនុរដ្ឋលេខាធិការក្រសួងកសិកម្ម។

ការបញ្ជាក់ខាងលើនេះ ធ្វើឡើងក្នុងឱកាស ឯកឧត្តម សៀក ឡេង ដឹកនាំកិច្ចប្រជុំពិភាក្សាជាមួយក្រុមការងារជំនាញមកពីមជ្ឈមណ្ឌលបណ្តុះធុរកិច្ចថ្មីតេជោនៃក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ អគ្គនាយកដ្ឋានកសិកម្ម និមជ្ឈមណ្ឌលព័ត៌មាន និងឯកសារកសិកម្ម ថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ ដើម្បីពិនិត្យលើវឌ្ឍនភាពនៃការដាក់បញ្ចូលសេវាសាធារណៈរបស់អគ្គនាយកដ្ឋានសុខភាពសត្វ និងផលិតកម្មសត្វ និងអគ្គនាយកដ្ឋានកសិកម្មក្នុងប្រព័ន្ធអេឡិចត្រូនិក។ នេះបើតាមការចេញផ្សាយរបស់ ក្រសួងកសិកម្ម៕


នាំមកជូនដោយ

ព័ត៌មានពេញនិយម

រដ្ឋមន្រ្តីការបរទេសចិនបង្ហាញជំនឿចិត្តចំពោះមុខ ស...

តើ«សហគ្រិនភាពឌីជីថល»ជាអ្វី? ផ្តល់ប្រយោជន៍អ្វីខ្...

អ្វីជា«សហគមន៍កសិកម្មទំនើប»? រដ្ឋាភិបាលជួយបានអ្វ...

2024-03-26

SME News

សម្តេចធិបតី ហ៊ុន ម៉ាណែត ទស្សនាកំពង់ផែស្ងួត Than...

2023-09-11

SME News

កម្ពុជា រកចំណូលពីការនាំចេញស្រូវអង្ករជាង១ពាន់លាន...

© រក្សា​រ​សិទ្ធ​គ្រប់យ៉ាងដោយ​ អង្គភាពសារព័ត៌មាន អេស.អ៊ឹម.អ៊ី